ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង
|
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង |
(VOV)_នារសៀលថ្ងៃទី៦មិថុនា នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការ
ពារជាតិបារាំង លោក Jean Y ves Le Drian ដែលកំពុងបំពេញទស្សនកិច្ច នៅវៀតណាម ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖ គោលមាគា៍ កិច្ចការបរទេសរបស់វៀតណាមគឺឯករាជ្យ ម្ចាសការ ពហុបែបភាវូបនីយកម្ម ពហុទិសភាវូបនីយកម្ម ជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេស ធំៗ ដែលក្នុងនោះមានបារាំង។ វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមជាមួយបារាំងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍និរន្តរភាពលើគ្រប់វិស័យ សមស្របជាមួយទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ វៀតណាមត្រៀមខ្លួនជាស្រេចជាស្ពានតភ្ជាប់បារាំងជាមួយប្រទេសអាស៊ានទាំងឡាយ។ ប្រធាន រដ្ឋ លោក Tran Dai Quang មានគោលបំណងថា៖រដ្ឋាភិបាលបារាំងនឹង អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ( EVFTA) យ៉ាងឆាប់ៗ ។ ប្រធានរដ្ឋក៏បានស្នើអោយក្រសួងការពារជាតិនៃប្រទេសទាំងពីរត្រូវជំរុញ ទំនាក់ទំនងសហប្រតិបត្តិការថែមទឿតផងដែរ។ រីឯ រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោក Jean Y ves Le Drian បានអះអាងថា៖វៀតណាមកាន់តែដើរ តួនាទីសំខាន់លើឆាកអន្តរជាតិ ពិសេសគឺដើរតួនាទីសំខាន់ពិសេសក្នុងដំណើការកសាងសហគមន៍អាស៊ាន។ រដ្ឋមន្ត្រីបារាំងមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម ពិសេសគឺក្នុងវិស័យការពារជាតិ៕