ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា
|
ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា |
(VOV)_នារសៀលថ្ងៃទី២៨ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានជួបសន្ទនាជាមួយលោក Mazi Okafor Matthias Ojih
ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា មកជំរាបលា បញ្ចប់បេសកកម្មការទូតនៅវៀតណាម។
នៅទីនេះ វាយតំលៃខ្ពស់ចំពោះបណ្ដាសក្ដានុភាពខាងសេដ្ឋកិច្ច ធនធាន និងប្រជា
ជនរបស់នីហ្សេរីយ៉ា ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា៖ នាពេលថ្មីៗនេះ
ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការអភិវឌ្ឍន៍ខ្លាំងក្លា ទាំងខាងសេដ្ឋកិច្ចនិង
នយោបាយ។ ប្រធានរដ្ឋបានអោយដឹងថា៖ នឹងណែនាំគ្រប់ក្រសួង ស្ថាប័ន និងអង្គ
ភាពអាជីវកម្មវៀតណាម ជំរុញសកម្មភាពពាណិជ្ជកម្មជាមួយនីហ្សេរីយ៉ា។ ប្រធានរដ្ឋ លោក Truong Tan Sang ក៏បានស្នើអោយភាគីទាំងពីរ ត្រូវជំរុញខ្លាំងការចុះហត្ថ
លេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍របស់ប្រ
ទេសទាំងពីរផងដែរ៕