ប្រធានរដ្ឋវៀតណាមជួបសន្ទនឯកអគ្គរដ្ឋទូតកាណាដាមកជំរាបលាបញ្ចប់បេសកកម្មការទូត
|
ប្រធានរដ្ឋវៀតណាមជួបសន្ទនឯកអគ្គរដ្ឋទូតកាណាដាមកជំរាបលាបញ្ចប់បេសកកម្មការទូត |
(VOV)_នាព្រឹកថ្ងៃទី៧កញ្ញា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran
Dai Quang បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតកាណាដា លោកDavid Devine មកជំ
រាបលា បញ្ចប់បេសកកម្មការទូតនៅវៀតណាម។ ប្រធានរដ្ឋបានវាយតំលៃខ្ពស់ចំពោះការ
រីកចំរើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាមនិងកាណាដា និងការរួមវិភាគ
ទានសំខាន់របស់ឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងវៀតណាម-កាណាដា។ ប្រធាន
រដ្ឋ លោក Tran Dai Quang អះអាងថា៖វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកាណា
ដា បង្កើនទំនាក់ទំនងអាស៊ាន-កាណាដា ប្រកបដោយប្រសិទ្ធិភាព និងជាក់ស្ដែង។ ប្រ
ទេសទាំងពីរក៏បន្តរួមសហការនៅវេទិកាពហុភាគីអន្តរជាតិ។ប្រធានរដ្ឋសង្ឃឹមថា៖ នា
ពេលខាងមុខ ឯកអគ្គរដ្ឋទូតDavid Devine នឹងបន្តរួមវិភាគទានពូនជ្រុំអោយទំនាក់
ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការនិងមនោសញ្ជេតនារវាងប្រទេសទាំងពីរ៕