ប្រធានរដ្ឋវៀតណាមដឹកនាំសម័យប្រជុំលើកទី ១៣ គណៈកម្មការដឹកនាំការធ្វើកំណែទម្រង់យុត្តិធម៌មជ្ឈឹម
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មការដឹកនាំការធ្វើកំណែទម្រង់យុត្តិធម៌មជ្ឈឹម បានដឹកនាំសម័យប្រជុំលើកទី ១៣ របស់គណៈកម្មការដឹកនាំ ដើម្បីពិចារណា និងផ្តល់យោបល់លើគម្រោង“ផ្លាស់ប្ដូរថ្មី និងសុក្រិតយន្តការប្រជាពលរដ្ឋចូលរួមជំនុំជម្រះនៅតុលាការ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើកំណែទម្រង់យុត្តិធម៌” និងរបាយការណ៍ផ្ដល់មតិស្ដីពីគោលការណ៍ចេញផ្សាយបទបញ្ញត្តិរៀបចំអង្គជំនុំជម្រះតាមអនឡាញនៅតុលាការ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc (រូបថត៖ TTXVN) |
នៅក្នុងសម័យប្រជុំនេះ គណៈកម្មការដឹកនាំបាន ពិចារណា និងផ្តល់យោបល់លើបញ្ហាធំ ៗ ដូចជា៖ គម្រោងផ្លាស់ប្ដូរថ្មី និងសុក្រិតយន្តការប្រជាពលរដ្ឋចូលរួមការជំនុំជម្រះនៅតុលាការ ដើម្បីឆ្លើយតបនឹងតម្រូវការកំណែទម្រង់យុត្តិធម៌; របាយការណ៍ផ្ដល់មតិស្ដីពីគោលការណ៍ចេញផ្សាយបទបញ្ញត្តិរៀបចំអង្គជំនុំជម្រះតាមអនឡាញនៅតុលាការ។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើស្មារតីផ្លាស់ប្ដូរថ្មី និងការធ្វើកំណែទម្រង់យុត្តិធម៌។
សម័យប្រជុំលើកទី ១៣ គណៈកម្មការដឹកនាំការធ្វើកំណែទម្រង់យុត្តិធម៌មជ្ឈឹម (រូបថត៖ TTXVN) |
ចំពោះសំណើរចេញផ្សាយបទបញ្ញត្តិជំនុំជម្រះតាមអនឡាញនោះ លោកប្រធានរដ្ឋ បានចាត់ទុកថា នេះគឺជាបញ្ហាចាំបាច់ក្នុងបរិបទបច្ចុប្បន្ននេះ ខណៈពេលដែល បដិវត្តន៍លើកទី ៤ កំពុងប្រព្រឹត្តិទៅយ៉ាងខ្លាំងក្លា។ តាមនោះ ការជំនុំជម្រះត្រូវតែធានានូវភាពងាយស្រួល សុវត្ថិភាព រក្សាការសម្ងាត់ ក្នុងកំឡុងពេលសវនាការ។
លោកប្រធានរដ្ឋបានស្នើឲ្យបន្តសុក្រិតគម្រោង “ផ្លាស់ប្ដូរថ្មី និងសុក្រិតយន្តការប្រជាពលរដ្ឋចូលរួមជំនុំជម្រះនៅតុលាការ ដើម្បីឆ្លើយតបនឹងតម្រូវការកំណែទម្រង់យុត្តិធម៌” ហើយដាក់បញ្ចូលទៅក្នុងកម្មវិធីស្ថាបនារដ្ឋនិតិរដ្ឋសង្គមនិយមនៅវៀតណាម៕