|
ប្រធានរដ្ឋវៀតណាមទទួលជួបប្រធានបណ្ដាគណៈប្រតិភូចូលរួមសន្និសីទរដ្ឋមន្ត្រីអភិវឌ្ឍន៍ប្រភពធន ធានមនុស្ស APEC |
(VOV)_នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានបណ្ដាគណៈប្រតិភូចូលរួមសន្និសីទ រដ្ឋមន្ត្រីអភិវឌ្ឍន៍ប្រភពធនធានមនុស្ស APEC លើកទី៦ នារសៀលថ្ងៃទី៦ កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសម្ដែងនូវក្តីសប្បាយរីករាយ
ចំពោះ ការជោគជ័យនៃសន្និសីទ និងវាយតំលៃខ្ពស់រាល់ការផ្តើមគំនិតថ្មី សេចក្ដី
ថ្លែង ការណ៍រួម និងកម្មវិធីធ្វើសកម្មភាព ដែលបានបណ្ដាដំណាងអនុម័ត។ ស្ដីពី
សមិទ្ធិដែលទទួលបាន ក្រោយរយៈពេលជិត៣០ឆ្នាំផ្លាស់ប្តូរថ្មី ប្រធានរដ្ឋ Truong
Tan Sang បានចាត់ទុកថា៖ វៀតណាមកំណត់ប្រភពធនធានមនុស្សគុណភាពខ្ពស់
ជាកក្តា១ក្នុងចំណោមកក្កាសំខាន់ៗ ដើម្បីបំរើដំណើការឧស្សាហូបីយកម្ម ទំនើប
ភាវូបនីយកម្ម សកម្មនិងមន្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ។ ជាពិសេស ក្នុងរយៈពេល១៦ថ្ងៃឆ្នាំ ចូលរួម APEC វៀតណាមជានិច្ចកាលជាសមាជិកសកម្មមានការទទួលខុសត្រូវ។ ប្រធានរដ្ឋមានគោលបំណងថា៖ APEC បន្តពង្រីកតួនាទីជាកម្លាំងចលករនៃការកំណើន និងការចងសម្ព័ន្ធសេដ្ឋកិច្ចសកលទាំងមូល បណ្ដា ខឿនសេដ្ឋកិច្ចជាសមាជិក APEC នឹងបន្តគាំទ្រវៀតណាម អនុវត្តជោគជ័យរាល់ គោលនយោបាយធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយ នាប៉ុន្មានឆ្នាំ
ខាងមុខនេះ៕