ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា-វៀតណាម រដ្ឋ Bengal ខាងលិច

(VOVworld) - នាព្រឹកថ្ងៃទី១១ ធ្នូ នៅជំនួបសន្ទនាជាមួយលោក​ Geetesh Sharma ប្រធានគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា-វៀតណាម រដ្ឋ Bengal ខាងលិច ប្រធាន
រដ្ឋវៀតណាមលោក Truong Tan Sang បានសម្ដែងក្ដីសប្បាយរីករាយចំពោះទំនាក់
ទំនងមិត្តភាពរវាងប្រទេសទាំង២ដែលបានពូនជ្រុំដោយលោកប្រធានហូជីមិញនិង
នាយករដ្ឋមន្រ្តី Nehru ត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំង២រក្សានិង
ពង្រីកជានិច្ច។លោក Truong Tan Sang បានសង្កត់ធ្ងន់ទៅលើការខំប្រឹងប្រែងរបស់
ថ្នាក់ដឹកនាំនៃប្រទេសទាំង២ក្នុងការជំរុញខ្លាំងទំនាក់ទំនងមិត្តភាពជាប្រណៃណី
វៀតណាម-ឥណ្ឌាលើគ្រប់វិស័យពីនយោបាយការទូត វប្បធម៌អប់រំ កិច្ចការបរទេស
ប្រជាជន ដល់ការគាំទ្រគ្នាទៅវិញទៅមកលើវេទិការអន្តរជាតិ។ប្រធានរដ្ឋ Truong
Tan Sang ជឿជាក់ថា កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២នឹងកាន់តែបានបើក
ទូលាយនិងស៊ីជំរៅ ក្នុងនោះមានការបើកផ្លូវហោះហើរត្រង់រវាងទីក្រុងធំៗនៃ
ប្រទេសទាំង២ទៀតផង។

ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា-វៀតណាម រដ្ឋ Bengal ខាងលិច - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងឆ្វេង) និងប្រធានគណៈកម្មាធិការ
សាមគ្គីភាពឥណ្ឌា-វៀតណាម រដ្ឋ Bengal ខាងលិចលោក Geetesh Sharma


ក្នុងឱកាសនេះដែរ លោក Geetesh Sharma បានជូនដំណឹងជាមួយប្រធានរដ្ឋ
Truong Tan Sang អំពីការដែលសៀវភៅសរសេរស្ដីអំពីជីវប្រវត្តិបស់លោកប្រធាន
ហូជីមិញជាភាសាហិណ្ឌូត្រូវបានសម្រេចរួចរាល់។សៀវភៅនេះមានតំលៃអំពី
វប្បធម៌ ប្រវត្តិសាស្ត្រ ព្រមទាំងសម្ដែងពីមនោសញ្ចេតនារបស់ប្រជាជនឥណ្ឌា ចំពោះលោកប្រធានហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ