ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា
|
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា (Image: newsala.com) |
(VOVworld) – នារសៀលថ្ងៃទី ២៤ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan
Sang បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហែងសំរិន។ ថ្លែងមតិ
នៅទីនេះ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអះអាងថា៖ វៀតណាមមុន
ក៏ដូ ជាក្រោយគោរពនិងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី កិច្
ចសហប្រតិបត្តិការលើគ្រប់ជ្រុយជ្រោយជាមួយកម្ពុជា។ ភាគីទាំង ២ នឹងខំប្រឹង
ប្រែងអស់ពីកំលាំងកាយចិត្តដើម្បីពូនជ្រុំអោយចំណងមិត្តភាពប្រពៃណីនិង កិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ដើម្បីសន្តិភាព ស្ថិរភាពនិង
អភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាកម្ពុជា សម្តេច
ហែង សំរិន បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំឲ្យមហាសន្និបាត IPU
លើកទី ១៣២ ដ៏ល្អប្រសើររបស់វៀតណាម ហើយសម្តែងជំនឿជាក់ថា៖ តាម
រយៈមហាសន្និបាតនេះ តួនាទីនិងឋានៈរបស់វៀតណាមកាន់តែលើកកំពស់ លើ
ឆាកអន្តរជាតិ៕