(VOVworld) - នាព្រឹកថ្ងៃទី៥ សីហា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយព្រឹទ្ធសមាជិកអាមេរិកលោក Bob Corker មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក ដែលកំពុងមានដំណើរទស្សន
កិច្ចការងារនៅវៀតណាម។នៅជំនួបនេះ លោក Truong Tan Sang បានអះអាងថា វៀត
ណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិក និងសង្កត់ធ្ងន់ដល់ការអនុវត្តបណ្ដាកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខា។លោកបានសន្យាថា វៀតណាមត្រៀមខ្លួនជាស្រេចពង្រីកកិច្ចសហប្រតិបតិ្តការសេដ្ឋ
កិច្ច ពាណិជ្ចកម្មជាមួយអាមេរិក ព្រមទាំងផ្លាស់ប្ដូរមតិដ៏ស្មោះត្រង់ សំដៅជំរុញតំលៃ
ប្រាក់ពាណិជ្ចកម្មទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត។លោក Truong Tan Sang ក៏ស្នើរឲ្យអាមេ
រិក ឆាប់លបចោលបទហ៊ុំព័ទ្ធលក់អាវុធសំរាប់វៀតណាមផងដែរ។
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកអាមេរិកលោក Bob Corker |
ស្ដីពីបញ្ហាសមុទ្រខាងកើត លោក Truong Tan Sang បានអះអាងថាទស្សនៈរបស់
វៀតណាម គឺជាប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារទៅនឹងផែនទីអណ្ដាតគោ៩កំណាត់ដ៏
អយុត្តិធម៏បស់ចិន។លោកបន្ថែមទៀតថា គោលជំហរមុនក៏ដូចជាក្រោយរបស់វៀត
ណាម គឺរក្សាកសាងចំណងមិត្តភាពជាមួយប្រទេសនានានៅក្នុងតំបន់និងលើពិភព
លោក។
រីឯខ្លួនវិញ លោក Bob Corker បានចាត់ទុកថា ការដែលវៀតណាមនិងអាមេរិក កំពុងដំណើរការចរចារអំពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក មិនត្រឹមតែ
ជាឱកាសសហប្រតិបតិ្តការអភិវឌ្ឍន៍សំរាប់ប្រទេសនិមួយៗប៉ុណ្ណោះទេ ថែមទាំង
សំរាប់តំបន់ទាំងមូលទៀតផង។លោក ក៏បានចាត់ទុកដែរ ទំនាក់ទំនងរវាងវៀត
ណាមនិងអាមេរិកកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងជឿជាក់ថា
ប្រទេសទាំង២នឹងមានសកម្មភាពជាក់ស្ដែងជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍
លើកទី២០នៃទិវាបង្កើតទំនាក់ទំនងកាទូតនាឆ្នាំ២០១៥។ស្ដីពីបញ្ហាសមុទ្រខាង
កើត លោក Bob Corker គាំទ្រទស្សនៈ ដែលដោះស្រាយភាពតានតឹងដោយសន្តិវិធី ព្រមទាំងសង្កត់ធ្ងន់សាមគ្គីភាព ឯកភាពរបស់បណ្ដាប្រទេសអាស៊ាន ក្នុងការដោះ
ស្រាយជំលោះដោយឈរលើច្បាប់អន្តរជាតិ៕