ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Slovakia និងអ៊ូទ្រីសបញ្ចប់បេសកម្មការទូតនៅវៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Trần Đại Quang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Slovakia ប្រចាំនៅវៀតណាម លោក  Igor Pacolak ឯកអគ្គរដ្ឋទូតអ៊ូទ្រីសប្រចាំនៅវៀតណាម លោក Thomas Loidl ក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅ វៀតណាម។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Slovakia និងអ៊ូទ្រីសបញ្ចប់បេសកម្មការទូតនៅវៀតណាម - ảnh 1 ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Slovakia បញ្ចប់បេសកម្មការទូតនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Trần Đại Quang បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត Slovakia ប្រចាំនៅវៀតណាម លោក  Igor Pacolak ឯកអគ្គរដ្ឋទូតអ៊ូទ្រីសប្រចាំនៅវៀតណាម លោក Thomas Loidl ក្នុងឱកាសបញ្ចប់បេសកម្មការទូតនៅ វៀតណាម។ ក្នុងជំនួបសន្ទានជាមួយឯកអគ្គរដ្ឋទូត Slovakia ប្រធានរដ្ឋវៀត ណាម លោក Trần Đại Quang មានគោលបំណងថា៖ ភាគីទាំងពីរខំប្រឹងប្រែង ថែមទៀតក្នុងការពង្រីកសកម្មភាពពន្លឿនពាណិជ្ជកម្មវិនិយោគ។ វៀតណាម ត្រៀមខ្លួនបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រិន Slovakia ស្វែងរឱកាសធ្វើ អាជីវកម្មនៅវៀតណាម ព្រមទាំង ជួយឧបត្ថម្ភ Slovakia បង្កើនទំនាក់ទំនង ជាមួយប្រទេសអាស៊ាននានា។ ប្រធានរដ្ឋវៀតណាមមានគោលបំណងថា៖ រដ្ឋាភិបាល Slovakia បន្តបង្កលក្ខណៈងាយស្រួលសំរាប់ប្រជាពលរដ្ឋវៀតណាម ស្ថិរភាពជីវភាពរស់នៅថែមទៀត។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអ៊ូទ្រីស ប្រធាន រដ្ឋវៀតណាមថ្លែងអំណរគុណរដ្ឋាភិបាលអ៊ូទ្រីសក្នុងការផ្តល់ប្រភពទុក ODA លើវិស័យគរមនាគមន៍ផ្លូវដែក សុខាភិបាល បណ្តុះបណ្ដាលវិជ្ជាជីវៈ។ បណ្ដា កម្មវិធីរបស់អ៊ូទ្រីសជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ