ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូតប្រេស៊ីលដែលមកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម
|
លោកស្រី Vitoria Alice Cleaver ឯកអគ្គរដ្ឋទូតប្រេស៊ីល (xaluan.com) |
Vovworld-នារសៀលថ្ងៃទី១៥សីហានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានទទួលជួបលោកស្រី Vitoria Alice Cleaver ឯកអគ្គរដ្ឋទូតប្រេស៊ីលដែលមកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀត
ណាម។ នៅពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានវាយតំលៃខ្ពស់ចំពោះលទ្ធផល
ដែលលោកស្រីទទួលបានក្នុងអាណាត្តិរបស់ខ្លួន រួមចំណែកពង្រឹងនិងពង្រីកទំនាក់
ទំនងដៃគូរលើគ្រប់វិស័យវៀតណាម-ប្រេស៊ីល។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា
ភាគីទាំងពីរនៅមានសក្ដានុភាពសហប្រតិបត្តិការជាច្រើន ពិសេសគឺការបង្កើត
សហគមន៍អាស៊ាននាឆ្នាំ២០១៥ និងជាឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរ ដំបន់ទាំងពីរ អាស៊ាននិង Mecosur។ លោកប្រធានរដ្ឋបានស្នើរត្រូវ
ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវប្បធម៍ទេសចរណ៍ដើម្បីបង្កើនការយល់
ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកប្រធានរដ្ឋមានបំណងលោកស្រី
ឯកអគ្គរដ្ឋទូតនៅកន្លែងណា លើឋានៈណាក៏ដោយ បន្តពួនជ្រំឲ្យទំនាក់ទំនង
មិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-ប្រេស៊ីល៕