ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត TUYEN QUANG

ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត TUYEN QUANG - ảnh 1
ប្រធានរដ្ឋវៀតណាមទៅបំពេញការងារនៅខេត្ត TUYEN QUANG

(VOV)_  ក្នុងដំណើរ​បំពេញទស្សនកិច្ចការងារនៅខេត្ត  Tuyen Quang (ភាគ​​​ខាងជើងវៀតណាម) នាថ្ងៃទី២០ មករា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និង
ក្រុមការងារ បានអញ្ជើញទៅទស្សនាឃុំ Tan Trao ស្រុក Son Duong និងចូលរួមសន្និ
សីទរាយការណ៍ស្ដីពីលទ្ធផលនៃការកសាងជន​បទថ្មី​របស់ឃុំចំនួន៣គឺ Tan Trao (
ខេត្ត Tuyen Quang ) Vinh Thach (ខេត្ត Quang Tri), Hoa An ( ខេត្ត Dong Thap) ។

          ក្រោយពី វាយតំលៃខ្ពស់ចំពោះលទ្ធផលរួមនៃចលនាកសាងជនបទថ្មី ក៏​ដូច
ជារបស់ឃុំ Tan Trao, Vinh Thach , Hoa An ប្រធានរដ្ឋ លោក Truong Tan Sang បាន
ស្នើបក្សភាគ រដ្ឋអំណាច និងប្រជាជនឃុំទាំង៣នេះ បន្តខំប្រឹងប្រែង​ពង្រឹងនិងពង្រីក
ថែមទៀតរាល់លទ្ធផលដែលទទួលបាន ដើម្បីក្លាយទៅឃុំ​ជនបទថ្មីគំរូ។ ប្រធានរដ្ឋ
ក៏បានស្នើថ្នាក់ដឹកនាំរបស់បណ្ដា ​ខេត្ត Tuyen Quang ,ខេត្ត Quang Tri), ​ ខេត្ត Dong
Thap​ គ្រាប់ស្ថាប័ន អង្គភាពអាជីវកម្ម​បន្តយក​ចិត្តទុ​ក​ដាក់ជួយឧបត្ថម្ភឃុំទាំង៣នេះ 
ដើម្បីជំរុញលទ្ធផលទាំងនេះកាន់ខែខ្ពស់​​ជាងពី១ថ្ងៃទៅ១ថ្ងៃ ​…លៗ

          មុននោះ ប្រធានរដ្ឋក៏បានទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារមានគុណូប
ការះចំពោះបដិវត្តន៍ និងគ្រួសារឈានទៅមុខធ្វើសេដ្ឋកិច្ចល្អ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ