ប្រធានរដ្ឋវៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេនិងមីយ៉ាន់ម៉ា
(VOVworld) – នាថ្ងៃទី ២២ វិច្ឆិកា តាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស
វៀតណាមឲ្យដឹងថា៖ ប្រធានរដ្ឋវៀតណាម Truong Tan Sang និងលោកជំទាវ នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ ចាប់ពីថ្ងៃទី ២៧ ដល់ទី២៩ វិច្ឆិកា តាមសេចក្តីអញ្ជើញរបស់ព្រះមហាក្សត្រប្រ៊ុយណេ Darrussalam Haji Hassanal Bolkiah។ តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសាធារណៈសហព័ន្ធមីយ៉ាន់ម៉ា Thein Sien
ប្រធានរដ្ឋ Truong Tan Sang និងលោកជំទាវនឹងទៅ បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា
ចាប់ពីថ្ងៃទី ២៩ វិច្ឆិកាដល់ទី ១ ធ្នូ៕