|
ប្រធានរដ្ឋវៀតណាមបានចូលរួមពិធីបើកសម្ភោធន៍ព្រលានយន្តហោះ Attapeu (VOV) |
Vovworld-នាព្រឹកថ្ងៃទី៣០ឧសភាប្រធានរដ្ឋវៀតណាមលោក Truong Tan
Sang បានចូលរួមពិធីបើកសម្ភោធម៍ព្រលានយន្តហោះអន្តរជាតិ Attapeu (នៅខេត្ត
AttaPeuនៅភាគខាងត្បូងឡាវ)។ ថ្លែងមតិនៅពិធីនេះ ប្រធានរដ្ឋឡាវលោក
Chummaly Sayasone បានអះអាងថា៖
“វៀតណាម-ឡាវជាប្រទេសចំនួនពីរដែលមានទំនាក់ទំនងមិត្តភាពជាពិសេស។
ក្រោមការដឹកនាំរបស់ការិយាល័យនយោបាយនៃប្រទេសទាំងពីរ ការខំប្រឹងប្រែង
របស់ផ្នែកនិងសម្ព័ណ្ធក្រុមហ៊ុន Hoang Anh Gia Lai សំណង់ព្រលានយន្តហោះ Attapeu
ជាសំណង់មានអត្ថន័យនយោបាយនិងសេដ្ឋកិច្ចសង្គមដ៏ធំធេងរួមចំណែករឹតបន្តឹង
ទំនាក់ទំនងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង
ពីរវៀតណាមនិងឡាវ។”
រីេប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ព្រលានយន្តហោះអន្តរជាតិ Attapeu ត្រូវបានកសាងដោយបទដ្ឋាននិងទ្រង់
ទ្រាយទំនើបនឹងរួមចំណែកសំខាន់លើកកំរិតហេដ្ឋានរចនាសម្ព័ន្ធរបស់ខេត្ត Attapeu។
ព្រលានយន្តហោះនឹងមិនត្រឹមតែជួយឲ្យការធ្វើដំណើររវាង Attapeu និងដំបន់ផ្សេងៗ
របស់ឡាវដ៏ងាយស្រួលជាង ថែមទាំងជួយឲ្យការបង្កើនការតភ្ជាប់រវាងលាវជាមួយ
វៀតណាមនិងប្រទេសក្នុងដំបន់៕”