ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំដែលចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក

ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំដែលចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក - ảnh 1
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំដែលចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រីក (VOV)

        Vovworld-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នាព្រឹកថ្ងៃទី២៣​មេសា
បន្តចូលរួមសម័យប្រជុំពេញអង្គលើកទី៤និងទី៥នៃសន្និសីទកំពូលអាស៊ី-អាហ្វ្រីក
(AAC) ជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ប្រធានគណៈ
កម្មាធិការអចិន្ត្រៃយ៍សន្និបាតប្រជាជនកំពូលសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េលោក Kim Yong Nam និងរដ្ឋមន្ត្រីការបរទេស Mozambique លោក
Oldemiro Baloi។

        ជយបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani ប្រធានរដ្ឋ Truong
Tan Sang បានអះអាងថា វៀតណាមគោរពការអភិវឌ្ឍន៍ទំនាក់ទំនង​សហប្រតិបត្តិការ
លើច្រើនវិស័យជាមួយអ៊ីរ៉ង់សម្ដែងការសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នាពេលថ្មីៗ
នេះរបស់អ៊ីរ៉ង់ក៏ដូចជាលទ្ធផលសកម្មនៃការចរចារ​នុយគ្លេអ៊ែជាមួយក្រុម P5+1 វាយ
តំលៃខ្ពស់តួនាទីប្រធានចលនាមិនចូលបក្ស​សម្ព័ន្ធរបស់អ៊ីរ៉ង់អណត្តិ២០១២-២០១៥។

        ក្នុងជំនួនសន្ទនាជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សន្និបាត​ប្រជាជន
កំពូលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Yong Nam ប្រធានរដ្ឋ
Truong Tan Sang បានវាយតំលៃខ្ពស់ការដែលភាគីទាំងពីរ​កំពុងសហការរៀបចំសកម្មភាព
មានអត្ថន័យជាច្រើនសំដៅរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូត(ទី៣១
មករា) ក្នុងនោះមានការផ្លាស់ប្តូរគណៈ​ប្រតិភូជាន់ខ្ពស់។ លោក Truong Tan Sang បាន
អះអាងថា វៀតណាមមុនក៏​ដូច​ជាក្រោយគាំទ្រឧបទ្វីបកូរ៉េសន្តិភាពស្ថិរភាពនិងគ្មាន
នុយគ្លេអ៊ែ គាំទ្រការសន្ទនា​សម្រុះសម្រួលសហប្រតិបត្តិការសន្តិភាពឯកភាពរវាង
ប្រទេសកូរ៉េទាំងពីរ។

        នៅពិធីជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Mozambique លោក Truong Tan Sang
បានចាត់ទុកថា ប្រទេសទាំងពីរត្រូវរៀបចំល្អសកម្មភាពរំលឹកខួប​លើកទី៤០នៃទិវា
បង្កើតទំនាក់ទំនងការទូត(ទី២៥មិថុនា)និងជំរុញថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគី
ក្នុងវិស័យពាណិជ្ជកម្ម ទូរគមនាគមន៍ កសិកម្ម សុខាភិបាលជាដើម។ លោកប្រធានរដ្ឋ
Truong Tan Sang បានស្នើរប្រទេស​ទាំង​ពីរបន្តសហការជិតស្និទ្ធគាំទ្រគ្នាទៅវិញទៅមក
លើបណ្ដាវេទិការអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ