ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់
(VOV) /  
|
ប្រធានរដ្ឋវៀតណាមបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់។ (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅដាណឺម៉ាក់ នារសៀលថ្ងៃទី
១៩កញ្ញាតាមម៉ោងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន
ជួបសន្ទនាជាមួយប្រធានរដ្ឋសភាដាណឺម៉ាក់លោក Mogens Lykkentoft។ នៅ
ជំនួបសន្ទនាលោកប្រធានរដ្ឋបានវាយតំលៃខ្ពស់ប្រភពទុនជំនួយ ODA ឥត
សំណងរបស់ដាណឺម៉ាក់ដែលបានលៃទុកឲ្យវៀតណាមបានរួមចំណែកសំខាន់
ក្នុងការកែលំអរលក្ខណៈរស់នៅរបស់ប្រជាជននៅដំបន់ជនបទដំបន់ឆ្ងាយដាច់
ស្រយាលជាដើម។ ប្រធានរដ្ឋសភាដាណឺម៉ាក់លោក Mogens Lykkentoft បាន
អះអាងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Truong Tan Sang នៅដាណឺម៉ាក់នឹងបើកចេញដំណាក់កាលសហប្រតិបត្តិការថ្មី លើគ្រប់វិស័យនិង
ជ្រាលជ្រៅជាងរវាងប្រទេសទាំងពីរ។ អំពីការប្រើប្រាស់ប្រភពទុន ODA របស់
ដាណឺម៉ាក់ ប្រធានរដ្ឋសភាលោក Mogens Lykkentoft បានអះអាងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលបានប្រើប្រាស់យ៉ាងល្អបំផុត ប្រសិទ្ធិ
ភាពបំផុតនូវប្រភពទុនជំនួយនេះ។ ក៏ក្នុងថ្ងៃនេះដែរ លោកប្រធានរដ្ឋ Truong
Tan Sang បានមកទស្សនា វិទ្យាស្ថានធារាសាស្ត្រកសិកម្ម ទទួលជួបសន្តនាជា
មួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន អង្គភាពអាជីវកម្មនិងថ្នាក់ដឹកនាំមហាវិទ្យាល័យ
អាជីវកម្ម Niels Brock-ដាណឺម៉ាក់។
ក្នុងឱកាសនេះដែរ វៀតណាម-ដាណឺម់ាក់បានចេញសេចក្តីថ្លែងការណ៍រួម
ក្នុងនោះឯកភាពលើកកំរិតទំនាក់ទំនងទ្វេភាគីឡើងដៃគូលើគ្រប់វិស័យ បង្កើត
ក្របខ័ណ្ឌរួមឲ្យការបើកទូលាយនិងពង្រឹងទំនាក់ទំនងទ្វេភាគីលើបណ្ដាវិស័យ
ដែលយកចិត្តទុកដាក់ដូចគ្នា។ ក្នុងវិស័យសហប្រតិបត្តិការនយោបាយនិងការទូត ភាគីទាំងពីរបន្តបង្កើនការជួបសន្ទនាជាប្រចាំរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បង្កើនការសន្ទនានិងសហប្រតិបត្តិការក្នុងវិស័យរួមយកចិត្តទុកដាក់នៅវេទិការ
ពហុភាគីនិងដំបន់។ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគភាគីទាំងពីរបានអះអាងឡើងវិញនូវកិច្ចសន្យាបង្កើនទំនាក់ទំនងពាណិជ្ជកម្មក្នុងវិស័យកំណើន
បៃតង។ ភាគីទាំងពីរបានស្វាគមន៍ការចាប់ផ្ដើមចរចារលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) រវាង EU និងវៀតណាមនាខែមិថុនាឆ្នាំ២០១២ ក្នុងអាណត្តិ
ប្រធាន EU របស់ដាណឺម៉ាក់និងគាំទ្រការសំរេចយ៉ាងឆាប់រហ័សកិច្ចព្រមព្រៀង
FTA មួយ តុល្យភាពនិងមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅការទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារចំពោះវៀតណាមយ៉ាងឆាប់រហ័ស។
នាយប់ថ្ងៃដ៏ដែល ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញ
ចាកចេញពី Copenhagen បញ្ចប់យ៉ាងល្អប្រសើរដំណើរទស្សនកិច្ចនៅព្រះរាជាណា
ចក្រដាណឺម៉ាក់៕
-VOV