ប្រធានរដ្ឋវៀតណាម៖បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភឲ្យ ជនរួមជាតិជាជនជាតិភាគតិចរួចផុតពីភាព

(VOVworld) - នាព្រឹកថ្ងៃទី៩ មិនា នៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao
Bang ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីប្រគល់អំណោយសុខុមាលភាព សង្គមជូនគ្រួសារក្រីក្រនៅឃុំជាប់ព្រំដែនរបស់វៀតណាមនិងចិន។ក្នុងប៉ុន្មានឆ្នាំ
កន្លងទៅ ដោយមានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភពីបក្ស រដ្ឋ និងការ ខំប្រឹងប្រែង
របស់ជនរួមជាតិជាជនជាតិភាគតិច ជីវភាពរស់នៅនៅតំបន់ត្រូវបាន លើកកំពស់ជា
ជំហានៗ។
ប្រធានរដ្ឋវៀតណាម៖បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភឲ្យ ជនរួមជាតិជាជនជាតិភាគតិចរួចផុតពីភាព - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ប្រគល់អំណោយ
ជូនតំណាងខេត្តព្រំដែនចំនួន៧នៅភាគខាងជើងវៀតណាម

ថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋវៀតណាម Truong Tan Sang បានស្នើរឲ្យ បណ្ដា
អង្គការ អង្គភាពអាជីវកម្ម និងសមូហភាព បន្តជួយឧបត្ថម្ភជាស៊ីម៉ង់ ដើមឈើ សត្វ
ពូជចិញ្ចឹម កសាងប្រព័ន្ធចរាចរណ៍ រៀបចំការបង្កបង្កើនផលឡើងវិញ សំរាប់ជនរួម
ជាតិជា ជនជាតិភាគតិចនៅទូទាំងប្រទេស។លោកបានស្នើរឲ្យគណៈកម្មការ
ទទួលបន្ទុក តំបន់ពាយព្យសហការជាមួយខេត្តទាក់ទិននានា ត្រួតពិនិត្យបណ្ដា
គោលនយោបាយ នាំចេញ ការកែសម្រួល បំពេញបន្ថែមទាល់ពេលវេលា ព្រម
ទាំងលើកទឹកចិត្តអង្គភាពអាជីវកម្មវិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ព្រំដែន សំដៅបង្រួញគំលាតអភិវឌ្ឍន៍ លើកកំពស់ជីវភាពរស់នៅ សំរាប់ប្រជាជន
កសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ