ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ ខេត្ត Dong Nai ចាំបាច់ត្រូវស្វែងរកកម្លាំងចលករថ្មី និងគំរូកំណើន ដើម្បីបោះជំហានអភិវឌ្ឍន៍
(VOVWORLD) - ខេត្តចាំបាច់ត្រូវដាក់សេដ្ឋកិច្ចឯកជនក្នុងស្រុក និងសេដ្ឋកិច្ចសហប្រតិបតិ្តការក្នុងទីតាំងដ៏ត្រឹមត្រូវ សម្រួលដល់ការទទួលបានប្រភពធនធាន ដូចជាសេចក្តីសម្រេចចិត្តរបស់បក្ស ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ vna) |
នារសៀលថ្ងៃទី ២ សីហា នៅទីក្រុង Bien Hoa អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យខេត្ត Dong Nai ចាំបាច់ត្រូវស្វែងរកកម្លាំងចលករថ្មី និងគំរូកំណើន ដើម្បីបង្កើតជំហានអភិវឌ្ឍន៍ ហើញដឹកនាំកំណើនតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង។ ជាមួយអាកាសយានដ្ឋាន Long Thanh ខេត្តចាំបាច់ត្រូវសិក្សាស្រាវជ្រាវនិងបង្កើតលំហអភិវឌ្ឍន៍ថ្មីៗដូចជា តំបន់ទីក្រុងព្រលានយន្តហោះ តំបន់តភ្ជាប់ជាមួយកំពង់ផែ Cai Mep Thi Vai តភ្ជាប់ជាមួយទីក្រុងហូជីមិញ។
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិ (រូបថត៖ vna) |
ខេត្តចាំបាច់ត្រូវដាក់សេដ្ឋកិច្ចឯកជនក្នុងស្រុក និងសេដ្ឋកិច្ចសហប្រតិបតិ្តការក្នុងទីតាំងដ៏ត្រឹមត្រូវ សម្រួលដល់ការទទួលបានប្រភពធនធាន ដូចជាសេចក្តីសម្រេចចិត្តរបស់បក្ស ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានឲ្យដឹងថា៖ “ខេត្ត Dong Nai គប្បីមានចក្ខុវិស័យ និងសេចក្តីប្រាថ្នាថ្មីក្នុងលក្ខខណ្ឌថ្មីនាពេលបច្ចុប្បន្ន ក្នុងបរិបទនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត។ ប្រសិនបើគ្មានសេចក្តីប្រាថ្នា និងមិនដោះស្រាយការជំពាក់ជំពិនផ្ទៃក្នុង គឺមិនមានជំហានអភិវឌ្ឍន៍ថ្មីទេ សូម្បីតែធ្លាក់ចុះនៅពេលអនាគតដ៏ខ្លីខាងមុខ។ ដូច្នេះ ខេត្ត Dong Nai ត្រូវតែជាកន្លែងដែលគួរឲ្យធ្វើការ គួរឲ្យរស់នៅ គួរឲ្យស្នាក់នៅ។ ជាក់ស្ដែង ពលករទទួលបានផលប្រយោជន៍ពីវប្បធម៌ ការកម្សាន្ត ហើយមានតុល្យភាពរវាងជីវភាព និងការងារ។ ទន្ទឹមនឹងនេះត្រូវមានគម្រោងលំនៅដ្ឋានសង្គម ជួយកម្មករចំនួន ១ លាននាក់ឱ្យមានលទ្ធភាពទិញផ្ទះ ហើយមានទីក្រុងឆ្លាតវៃផងដែរ”។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជាមួយប្រតិភូនានា (រូបថត៖ vna) |
នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាតំបន់ទីក្រុងឆ្លាតវៃ AquaCity នៅទីក្រុង Bien Hoa ខេត្ត Dong Nai ផងដែរ៕