ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបជាមួយប្រធានស្តីទីសភាប្រឹក្សា ប្រជាជននិងប្រធានរដ្ឋសភាឥណ្ឌូនេស៊ី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី នារសៀលថ្ងៃទី ២២ ខែធ្នូ នៅរដ្ឋធានីហ្សាកាតា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាជាមួយប្រធានស្តីទីសភាប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី លោក Arsul Sani។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបជាមួយប្រធានស្តីទីសភាប្រឹក្សា ប្រជាជននិងប្រធានរដ្ឋសភាឥណ្ឌូនេស៊ី - ảnh 1 ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានស្តីទីសភាប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី លោក Arsul Sani។ (រូបថត៖ TTXVN)
ប្រធានស្ដីទីសភាប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី លោក Arsul Sani បានអបអរ សាទរចំពោះលទ្ធផលល្អប្រសើរនៃកិច្ចពិភាក្សាការងាររវាងលោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានាធិបតី Joko Widodo ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកទៅក្នុងការជំរុញ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់លើការគាំទ្រចំពោះកិច្ចព្រម ព្រៀងដែលប្រទេសទាំងពីរសម្រេចបានក្នុងឱកាសនេះផងដែរ។
ជួបជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ី លោកស្រី Puan Maharani ភាគីទាំងពីរ បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់កាណាល់ ក្នុងនោះ មានគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាគណៈកម្មាធិការនៃ រដ្ឋសភាដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងច្បាប់ និងការសម្របសម្រួល ឃ្លាំមើលកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់តួនាទី របស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ ភាគីទាំង ពីរបានបញ្ជាក់ថានឹងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី ផ្សេងទៀតដូចជាសហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ព្រមទាំងត្រៀមខ្លួនជាស្រេចគាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ