ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយផ្លែផ្កាដំណើរចូលរួមសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៦

(VOVWORLD) - ដំណើរចូលរួមមហាសន្និបាតអ.ស.បរបស់លោកប្រធានរដ្ឋ មិនត្រឹមតែរំលេចតួនាទី ឋានៈរបស់វៀតណាមនៅព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុតលើពិភពលោកនេះប៉ុណ្ណោះទេ ថែមទាំងបន្តនាំមកនូវសមិទ្ធផលគ្រប់ជ្រុងជ្រោយចាប់តាំងពីការទូតពហុភាគី ទ្វេភាគី ការទូតវ៉ាក់សាំងរហូតដល់ការពន្លឿនវិនិយោគផងដែរ។

នៅយប់ថ្ងៃទី២៥ ខែកញ្ញា លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាមបានមកដល់ទីក្រុងហាណូយ បញ្ចប់ប្រកបដោយផ្លែផ្កាដំណើរចូលរួមសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៦ ហើយអនុវត្តន៍សកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែកញ្ញា។

ដំណើរចូលរួមមហាសន្និបាតអ.ស.បរបស់លោកប្រធានរដ្ឋ មិនត្រឹមតែរំលេចតួនាទី ឋានៈរបស់ វៀតណាមនៅព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុតលើពិភពលោកនេះប៉ុណ្ណោះទេ ថែមទាំងបន្តនាំមកនូវសមិទ្ធផលគ្រប់ជ្រុងជ្រោយចាប់តាំងពីការទូតពហុភាគី ទ្វេភាគី ការទូតវ៉ាក់សាំងរហូតដល់ការពន្លឿនវិនិយោគផងដែរ។ ជាមួយនឹងសកម្មភាពជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពចំនួន៦០ត្រូវបានធ្វើឡើងក្នុងរយៈពេល៣ថ្ងៃ ដំណើរទស្សនកិច្ចលើកនេះគឺជាសក្ខីភាពដ៏ជាក់លាក់មួយ ដែលបង្ហាញឲ្យឃើញរូបភាពប្រទេសវៀតណាមមួយដ៏សកម្មនិងមានការទទួលខុសត្រូវចំពោះបញ្ហាអន្តរជាតិនាបច្ចុប្បន្ន ព្រមទាំងបង្ហាញគោលបំណងរបស់វៀតណាមអំពិសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍផងដែរ។

នៅសម័យពិភាក្សាជាន់ខ្ពស់រួមរបស់មហាសន្និបាតអ.ស.ប លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់ ក្នុងនោះសង្កត់ធ្ងន់ទៅលើបញ្ហាចាំបាច់បន្ទាន់បំផុតនា បច្ចុប្បន្នគឺការគ្រប់គ្រងជម្ងឺកូវីដ ១៩ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងឱកាសនេះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីការប្រែប្រួលអាកាសធាតុ; ចូលរួមកិច្ចប្រជុំកំពូលជាសកលតាមប្រព័ន្ធវីដេអូអំពីជម្ងឺរាតត្បាតកូវីដ ១៩ ក្រោមអធិបតីភាពរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ហើយថ្លែងសារទៅកាន់កិច្ចប្រជុំកំពូលរបស់អ.ស.បអំពីប្រព័ន្ធស្បៀងអាហារផងដែរ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញ ជួបសន្ទនាជាមួយប្រមុខរដ្ឋ រដ្ឋាភិបាល និងថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួនជាង៣០រូប ដូចជាប្រធានមហាសន្និបាត អគ្គលេខាធិការអ.ស.ប ប្រធានក្រុមប្រឹក្សាអឺរ៉ុប មូលនិធិរូបិយវត្ថុ និងធនាគារពិភពលោក ជាដើម។ លោកប្រធានរដ្ឋក៏ចំណាយពេលសម្រាប់ការងារពន្លឿនពាណិជ្ជកម្ម វិនិយោគ តាមរយៈជំនួបសន្ទនាជាមួយតំណាងនៃសម្ព័ន្ធក្រុមហ៊ុនជួរមុខលើពិភពលោកប្រមាណ ៥០អង្គភាពដូចជា៖ Quantum Gen X Blackstone JP Morgan Boeing Amcham Exxon Mobil។ ល។

ក្រៅពីនោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយសហ គមន៍ជនវៀតណាមនៅសហរដ្ឋអាមេរិក ហើយផ្ទៀងស្ដាប់និងបកស្រាយបំភ្លឺមតិយោបល់របស់ប្រជាអាណិកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ