ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បំពេញដំណើរទស្សនកិច្ចការងារនៅតំបន់ភាគកណ្ដាល

(VOVWORLD) - លោកប្រធានរដ្ឋ ចាត់ទុកថា ក្វាងណាមនិងដាណាំងត្រូវក្លាយទៅជាតំបន់គួរឲ្យចង់រស់នៅ ជាពិសេសគឺក្នុងដំណាក់កាលក្រោយជម្ងឺ កូវីដ ១៩។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បំពេញដំណើរទស្សនកិច្ចការងារនៅតំបន់ភាគកណ្ដាល - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងបណ្ដាប្រតិភូ។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១០ មេសា នៅទីក្រុងដាណាំង ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងដាណាំងនិងខេត្ត ក្វាងណាម។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋ ចាត់ទុកថា ក្វាងណាមនិងដាណាំងត្រូវក្លាយទៅជាតំបន់គួរឲ្យចង់រស់នៅ ជាពិសេសគឺក្នុងដំណាក់កាលក្រោយជម្ងឺ កូវីដ ១៩។ ដំបូងបង្អស់ ត្រូវការស្ដារវិស័យទេសចរណ៍ឡើងវិញ ក្លាយទៅជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់ភ្ញៀវអន្តរជាតិ។ តួនាទីរបស់ទីក្រុងដាណាំង គឺជាមជ្ឈមណ្ឌលនៃតំបន់សេដ្ឋកិច្ចសំខាន់ភាគកណ្ដាល។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងគោលចំណងថា រួមជាមួយទីក្រុងដាណាំង ខេត្ត ក្វាងណាម ត្រូវតែជាកម្លាំងចលករចំពោះកំណើនសេដ្ឋកិច្ចនៃតំបន់ភាគកណ្ដាល ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ