ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន

(VOVWORLD) - ក្នុងនាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន លោកប្រធានរដ្ឋបានស្នើឱ្យក្រសួងយុត្តិធម៌ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនលើវិស័យច្បាប់ និងយុត្តិធម៌។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៨ មិថុនា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa និងគណៈប្រតិភូក្រសួងយុត្តិធម៌ជប៉ុនអញ្ជើញមកបំពេញទស្សនកិច្ច ការងារនៅវៀតណាមនោះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានស្នើឲ្យក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរបន្តជំរុញខ្លាំងថែមទៀតសកម្មភាព សហប្រតិបត្តិការជាក់ស្តែង និងស៊ីជម្រៅនាពេលខាងមុខដូចជា៖ ជំរុញកិច្ចសហប្រតិបត្តិការជួយឧបត្ថម្ភលើផ្នែកយុត្តិធម៌ក្នុងបរិបទដែលប្រតិបត្តិការស៊ីវិល ពាណិជ្ជកម្ម និងការវិនិយោគកាន់តែកើនឡើង។ ដោះស្រាយបញ្ហាសញ្ជាតិ និងអត្រានុកូលដ្ឋានសម្រាប់ពលរដ្ឋនៃប្រទេសទាំងពីរដើម្បីស្ថិរភាពជីវភាពរស់នៅ                       ជួយឧបត្ថម្ភពលរដ្ឋវៀតណាមក្នុងការបណ្តុះបណ្តាល និងបំប៉នធនធានមនុស្សផ្នែកច្បាប់ និងយុត្តិធម៌ថ្នាក់តំបន់ និង សមាហរណកម្មអន្តរជាតិ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន - ảnh 2ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន (រូបថត៖ VNA)

ក្នុងនាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន លោកប្រធានរដ្ឋបានស្នើឱ្យក្រសួងយុត្តិធម៌ជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនលើវិស័យច្បាប់ និងយុត្តិធម៌។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមគាំទ្រសំណើរបស់ជប៉ុនក្នុងការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងអាស៊ាន-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ