ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាលរដ្ឋ អូស្ត្រាលីខាងត្បូង

(VOVWORLD) - វៀតណាមជានិច្ចកាលផ្ដោតលើការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់វៀតណាមនៅប៉ាស៊ីហ្វិកខាងត្បូង ហើយក៏ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ 
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាលរដ្ឋ អូស្ត្រាលីខាងត្បូង - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបអភិបាលរដ្ឋ អូស្ត្រាលីខាងត្បូង

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបអភិបាលរដ្ឋ អូស្ត្រាលីខាងត្បូងលោកស្រី Frances Adamson ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អញ្ជើញថ្លែងក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលផ្ដោតលើការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់វៀតណាមនៅប៉ាស៊ីហ្វិកខាងត្បូង ហើយក៏ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកប្រធានរដ្ឋបានស្នើឱ្យរដ្ឋអូស្ត្រាលីខាងត្បូងពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់ជាច្រើនទៀត បស់វៀតណាម ព្រមទាំងពិចារណាបើកការិយាល័យតំណាងពាណិជ្ជកម្ម-វិនិយោគនៅវៀតណាមឲ្យបានឆាប់ៗ។ លោកប្រធានរដ្ឋបានស្នើឱ្យអភិបាលខេត្តបង្កលក្ខណៈងាយស្រួលដល់សហគមន៍ ជនវៀតណាមនៅអូស្ត្រាលី និស្សិតវៀតណាមដែលកំពុងសិក្សារៀនសូត្រ និងសហគ្រាសវៀតណាមមកវិនិយោគ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ អភិបាលរដ្ឋអូស្ត្រាលីខាងត្បូងបានឲ្យដឹងថារដ្ឋអូស្ត្រាលីខាងត្បូងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយតំបន់នានារបស់វៀតណាមដើម្បីអនុវត្តន៍សកម្មភាពការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ