ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ ទទួល​ជួប​ប្រធាន​រដ្ឋសភាកម្ពុជា

(VOVWORLD) - ប្រធានរដ្ឋ លោក Nguyen Xuan Phucបានអបអរសាទរចំពោះលទ្ធផលដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តរក្សាជំនួបប្រាស្រ័យ ការផ្លាស់ប្ដូរជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការលើគ្រប់ក្របខ័ណ្ឌ។
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ ទទួល​ជួប​ប្រធាន​រដ្ឋសភាកម្ពុជា - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធានរដ្ឋសភាកម្ពុជា (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១៣ ខែកញ្ញា នៅក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអបអរសាទរចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារប្រកបដោយជោគជ័យជាផ្លែផ្ការវាងប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ។ ប្រធានរដ្ឋ លោក Nguyen Xuan Phucបានអបអរសាទរចំពោះលទ្ធផលដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ព្រមទាំងស្នើឲ្យភាគីទាំងពីរបន្តរក្សាជំនួបប្រាស្រ័យ ការផ្លាស់ប្ដូរជាន់ខ្ពស់ និងយន្តការសហប្រតិបត្តិការលើគ្រប់ក្របខ័ណ្ឌ ជំរុញខ្លាំងការអប់រំ ឃោសនាលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់ប្រជាជន ជាពិសេសគឺយុវជននៃប្រទេសទាំងពីរ ហើយតាមនោះថែរក្សា ពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ និងជិតស្និទ្ធយូរអង្វែងរវាងប្រទេសទាំងពីរដោយឥតឈប់ឈរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ