ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាលជាមួយនារីនគរបាលឆ្នើមឆ្នាំ ២០១៦
(VOVWORLD) -នាព្រឹកថ្ងៃទី ១៦ ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានជួបសំណេះសំណាលជាមួយនារីនគរបាលឆ្នើមឆ្នាំ ២០១៦ និងតំណាងសមូហភាពដែលបានអនុវត្ត រូបសណ្ឋាន សំណង់ ផ្នែកការងារឆ្នើមទាំង ២០ ដោយនារីជាអ្នកទទួលបន្ទុក នៅក្នុងចលនានារីនគរបាល ប្រជាជនសិក្សារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាល
ជាមួយនារីនគរបាលឆ្នើមឆ្នាំ ២០១៦
|
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានឲ្យដឹងថា ដើម្បីឆ្លើយតបតាមតម្រូវការនិងភារកិច្ចក្នុងដំណាក់កាលបដិវត្តន៍ថ្មីនេះ កងកម្លាំងនគរបាលប្រជាជននិយាយរួម និងនារីនគរបាលនិយាយដោយឡែក គប្បីអនុវត្តល្អនូវបណ្ដាចលនាប្រឡងប្រណាំង ជាពិសេសគឺចលនាប្រឡងប្រណាំង “នគរបាលប្រជាជនសិក្សារៀនសូត្រអនុវត្តតាមដំបូន្មានទាំង ៦ ប្រការរបស់លោកអ៊ំហូ” និង “នារីនគរបាលប្រជាជនសិក្សារៀនសូត្រ និងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ”។
“យើងគប្បីយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ និងស៊ីជម្រៅថែមទៀត ដើម្បីបង្កលក្ខណៈសម្រាប់នារីរួមចំណែកថែមទៀត ដើម្បី នារីអាចបញ្ជាក់ពីខ្លួនឯង និងបង្កើតឡើងស្នាដៃថ្មីនៅក្នុងបុព្វហេតុការពារសន្តិសុខសណ្តាប់ធ្នាប់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ផ្ដោតការយកចិត្តទុកដាក់លើការអប់រំបំពាក់បំប៉នដើម្បីឲ្យនារីរួមវិភាគទានបានច្រើនថែមទៀត”៕