ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith
(VOVWORLD) - នាព្រឹកថ្ងៃទី៣០ មីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang បានទទួលជួបនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith ក្នុង ឱកាសមកចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គ (GMS) លើកទី៦ និង ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១០។
ក្នុងជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានអះអាងថា គោល នយោបាយមុនក៏ដោយជាក្រោយរបស់វៀតណាមនោះគឺគោរពនិងផ្ដល់អាទិភាពចម្បងសំរាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ ព្រមទាំងជានិច្ចកាលគាំទ្រយ៉ាងពេញលេញចំពោះបុព្វហេតុផ្លាស់ប្ដូរថ្មី ការពារ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់ឡាវផងដែរ៕