ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh

(VOVWORLD) -នាល្ងាចថ្ងៃទី ១៨ កក្ដដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh (internet) 

នាល្ងាចថ្ងៃទី ១៨ កក្ដដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh ក្នុងឱកាសចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម ឡាវ និងលើកទី ៤០ នៃទិវាចុះហត្ថលេខាលើសន្ធិសញ្ញានៃមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ ។ នៅទីនេះ លោក Tran Dai Quang បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព រក្សា និងពង្រឹងទំនាក់ទំនងពិសេសវៀតណាម - ឡាវ។ លោកស្នើឲ្យភាគីទាំងពីរបន្តរួមសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពរំលឹកខួបអនុស្សវរីយ៍ចាប់ពីពេលនេះ ដល់ដំណាច់ឆ្នាំ ២០១៧ ហើយដើម្បីឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម - ឡាវជាព្រឹត្តិការសំខាន់យ៉ាងជ្រាលជ្រៅសម្រាប់កម្មាភិបាល បក្ខជន និងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរជំរុញយ៉ាងខ្លាំងសកម្មភាពសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីនាពេលខាងមុខ រួមទាំងស្វែងរកវិធានការជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Tran Dai Quang ស្នើឲ្យឡាវបន្តយកចិត្តទុកដាក់ ហើយបង្កលក្ខណៈងាយស្រួលសម្រាប់សមាគមជនវៀតណាមដែលរស់នៅ សិក្សា និងធ្វើការនៅឡាវ ហើយពិចារណាកាត់បន្ថយថ្លៃធ្វើបែបបទ ថ្លៃសេវា ពន្ធឲ្យសមស្របនឹងរូបសណ្ឋានពលកម្ម លទ្ធភាពធ្វើពលកម្ម បង្កើនអត្រាពលករវៀតណាមក្នុងគម្រោងការណ៍ដែលសហគ្រាសវៀតណាមកំពុងរួមសហការវិនិយោគនៅឡាវ។

រីឯខ្លួនវិញ អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh មានក្ដីជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាមបន្តទទួលបានសមិទ្ធិផលថ្មី ធំធេងថែមទៀតក្នុងកិច្ចការផ្លាស់ប្ដូរថ្មី ហើយអនុវត្តដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១២ នៃបក្សកុម្មុយនីស្តវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ