ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបសន្ទនាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា
(VOVWORLD) - នារសៀលថ្ងៃទី១៦ ឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang បានអញ្ជើញទទួលជួប សន្ទនាជាមួយប្រធានរដ្ឋ សភានិងជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាលោក Mahn Win Khaing Than ដែល កំពុងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
(រូបថត៖Internet)
|
(VOVworld) - នារសៀលថ្ងៃទី១៦ ឧសភា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀត ណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានរដ្ឋ សភានិងជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាលោក Mahn Win Khaing Than ដែលអញ្ជើញ មកបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang អះអាងថា វៀតណាមនិងមីយ៉ាន់ម៉ាមានសក្ដានុភាពសហប្រតិ បតិ្តការលើវិស័យជាច្រើន ដោយហេតុនេះនាពេលខាងមុខចាំបាច់ត្រូវរក្សាយន្ត ការសហប្រតិបតិ្តការដែលមានស្រាប់ បង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ការជួប ប្រាស្រ័យរវាងប្រជាជនសំដៅបង្កើនការជឿទុកចិត្តនិងយល់ដឹងគ្នាទៅវិញទៅមក។លោក Tran Dai Quang ស្នើឲ្យមីយ៉ាន់ម៉ាបន្តបង្កលក្ខណៈងាយស្រួលហើយ គាំទ្រសហគ្រាសវៀតណាមទៅវិនិយោគ ធ្វើអាជីវកម្មលើវិស័យធនាគារ អាកាស ចរណ៍ ទូរគមនាគមន៍ ទេសចរណ៍ និងកសិកម្មជាដើម។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Mahn Win Khaing Than ឲ្យដឹងថា មីយ៉ាន់ម៉ា កំពុងអនុវត្តដំណើរការធ្វើវិសោធនកម្មច្បាប់ដើម្បីអាចចេញផ្សាយច្បាប់វិនិយោគបរទេស និងច្បាប់ក្រុមហ៊ុនបរទេសសំដៅទាក់ទាញបន្ថែមប្រភពទុនពីបរទេស ចូលមកមីយ៉ាន់ម៉ា ដែលក្នុងនោះមានសហគ្រាសវៀតណាមផង៕