ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឧបនាយករដ្ឋមន្រ្តី បេឡារុសលោក Vladimir Semashko

(VOVWORLD) - នារសៀលថ្ងៃទី២៨ មីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីបេឡារុស លោក Vladimir Semashko ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀត ណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួបឧបនាយករដ្ឋមន្រ្តី បេឡារុសលោក Vladimir Semashko - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ


លោកប្រធានរដ្ឋសង្កត់ធ្ងន់ថាវៀតណាមស្វាគមន៍និងមានគោលបំណង់ ចង់ទទួលបានបន្ថែមការវិនិយោគទុនពីបេឡារុស ពិសេសគឺក្នុងវិស័យជា ឧត្តមភាពរបស់បេឡារុសដូចជា ផលិតរថយន្តនិងគ្រឿងបន្លាស់រថយន្ត មេកានិច និងឧបករណ៍ឧស្សាហកម្ម។

        រីឯខ្លួនវិញ ឧបនាយករដ្ឋមន្រ្តីលោក Vladimir Semashko បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចវៀតណាមនិងបេឡារុសមានលក្ខណៈឧបត្ថម្ភគ្នាទៅវិញទៅមក ហើយប្រការនេះនឹងរួមវិភាគទានយ៉ាងសកម្មសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៃ ប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ