ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទទួលជួយជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ខែកញ្ញា ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang បានអញ្ញើញជួបសន្ទនាជាមួយលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ក្នុងឱកាសធ្វើទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមវេទិកាសេដ្ឋ កិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN ) ។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi |
ក្នុងជំនួបនេះ លោកប្រធានរដ្ឋ Tran Dai Quang បានស្នើរឲ្យប្រទេសទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់រួមទាំងរាល់យន្តការសហប្រតិបត្តិការក្នុងនោះជម្រុញការចុះហត្ថលេខាលើកម្មវិធីសកម្មភាពសម្រាប់ការអនុវត្តភាពជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងមីយ៉ាន់ម៉ាដំណាក់កាល ២០១៨-២០២៣។ លោកប្រធានរដ្ឋវៀតណាមក៏បានលើកឡើងថា ប្រទេសទំាងពីរត្រូវបន្តខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី សំដៅទទួលឲ្យបានមួយពាន់លានដុល្លារអាមេរិកនាពេលឆាប់បំផុត។ ប្រធានរដ្ឋ លោក Tran Dai Quang មានបំណងចង់ឲ្យលោកស្រី Aung San Suu Kyi និងរដ្ឋាភិបាលមីយ៉ាន់ម៉ាបន្តបង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមវិនិយោគធ្វើអាជីវកម្មនៅមីយ៉ាន់ម៉ា។
រីឯខ្លួនវិញ លោកស្រី Aung San Suu Kyi បានឲ្យដឹងថា មីយ៉ាន់ម៉ាមានបំណងសហ ការជាមួយវៀតណាមក្នុងវិស័យសេដ្ឋកិច្ច អប់រំនិងជម្រុញការជួបប្រាស្រ័យរវាងជំនាន់ វ័យក្មេងនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិ បត្តិការរវាងទីក្រុងនិងតំបន់នៃប្រទេសទាំងពីរ។ ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាសង្ឃឹមថានឹង បានទទួលស្វាគមន៍លោកប្រធានរដ្ឋវៀតណាម Tran Dai Quang មកបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ានាពេលខាងមុខ៕