ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ទៅបំពេញទស្សនកិច្ចជាផ្លូវការ
(VOVWORLD) -ទទួលសេចក្តីអញ្ជើញរបស់ប្រធានា ធិបតីរុស្ស៊ី លោក Vladimir Putin ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បាន អញ្ជើញទៅបំពេញទស្សកិច្ចជាផ្លូវនៅរុស្ស៊ីចាប់ពីថ្ងៃទី២៨មិថុនាដល់ថ្ងៃទី១កក្កដា។
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោកស្រី Valentina Matvienko (រូបថតៈViệt Cường/VOV ) |
នារសៀលថ្ងៃទី២៨មិថុនា (តាមម៉ោងម៉ូស្គូ) លោក Tran Dai Quang លោកជំទាវ និងគណៈប្រតិភូវៀតណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះ Vnucovo។
នាពេលរសៀលថ្ងៃដដែល នៅរដ្ឋធានីម៉ូស្គូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសវនាការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធ សភា) លោកស្រី Valentina Matvienko។ នៅក្នុងជំនួបនេះ លោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពពង្រឹងនិង ពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ីដោយឈរលើ មូល ដ្ឋាននៃចំណងមិត្តភាពប្រពៃណីយ៉ាងស្អិតរមួតនិងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ។ លោក Tran Dai Quang ជឿជាក់ថា ក្នុងឋានៈរបស់ខ្លួន ប្រធានក្រុមប្រឹក្សា សហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិ បត្តិការរវាងរដ្ឋសភាវៀតណាមជាមួយក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីនិយាយដោយ ឡែកនិងទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយសហព័ន្ធរុស្ស៊ីនិយាយរួមផងដែរ៕