ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអ៊ីតាលី

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីតាលី លោក 
Sergio Mattarella និង សម្តេច​​ប៉ាបFrancis ប្រធានរដ្ឋវៀតណាម​ លោក Tran Dai Quang
 និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម បានអញ្ជើញទៅដល់
រដ្ឋធានី Roma ចាប់ផ្តើមដំណើរបំពេញ​ទស្សនកិច្ច​ថ្នាក់រដ្ឋ នៅសាធារណៈរដ្ឋអ៊ីតាលី 
ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤​វិច្ឆិកា និងទស្សនាបុរីវ៉ាទីកង នាថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០១៦។

          បន្ទាប់ពីពេលមកដល់រដ្ឋធានី Roma នាយប់ថ្ងៃទី២១វិច្ឆិកា ប្រធានរដ្ឋ​ លោក​ 
Tran Dai Quang បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាល​ជាមួយកម្មា
ភិបាលស្ថានទូត និងសហគមន៍ជនវៀតណាមនៅអ៊ីតាលី។ នៅទីនេះ ប្រធានរដ្ឋ​ លោក 
Tran Dai Quang បានអោយដឹងថា៖វៀតណាមកំពុងអនុវត្ត​ទិស​ដៅធំជាច្រើន ដើម្បី
ជំរុញទំនាក់ទំនងអន្តរជាតិអោយកាន់តែស៊ីជំរៅ​ ជាក់ស្ដែង និងប្រសិទ្ធភាព លើកកំ
ពស់ថានះរបស់វៀតណាមលើឆាកអន្តរជាតិ​ពីមួយថ្ងៃទៅមួយថ្ងៃ។ ចែករំលែកជាមួយ
បងប្អូនអាណិកជននៅទីនេះ អំពីជំហានអភិវឌ្ឍន៍ខ្លាំងក្លាក្នុងទំនាក់ទំនងវៀតណាម-អ៊ីតាលី ក្នុងរយៈពេលកន្លងទៅ​ ប្រធានរដ្ឋបានអោយដឹងថា៖រួមជាមួយទំនាក់ទំនង
នយោបាយដ៏ល្អប្រសើរនោះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានបើកទូលាយ
លើគ្រប់វិស័យ ដូចជា៖សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ អប់រំ និង
បណ្ដុះបណ្ដាល។

          “ នាពេលខាងមុខនេះ ខ្ញុំស្នើអោយបណ្ដាកម្មាភិបាលនៃស្ថាប័នដំណាង​របស់
វៀតណាមប្រចាំនៅអ៊ីតាលី ត្រូវបន្តពង្រីកស្មារតីទទួលខុសត្រូវ តភ្ជាប់ទ្វេ​ភាគីជាមួយ
ពហុភាគី រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខ្ញុំមានគោលបំណងថា៖
ជនវៀតណាមម្នាក់ៗ ក្នុងសហគមន៍មនុស្សជាងប្រាំពាន់នាក់ ​នឹងជាស្ពានតភ្ជាប់សំ
ខាន់ចំពោះទំនងទំនងរវាងប្រទេសទាំងពីរ។ខ្ញុំក៏មានគោលបំណងថាបងប្អូននៅទី
នេះបន្តពង្រីកស្មារតីសាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅមក ​ពង្រីកអត្តសញ្ញាណវប្បធម៌
ជាតិ និងឆ្ពោះទៅស្រុកកំណើតជានិច្ច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ