ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបធ្វើការជាមួយក្រសួងការពារប្រទេស
(VOVWORLD) -នាព្រឹកថ្ងៃទី១៧តុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានក្រុម ប្រឹក្សាការពារប្រទេសនិងសន្តិសុខ មេបញ្ជាការបណ្តាកងកម្លាំង ប្រដាប់អាវុធ បានអញ្ជើញជួបធ្វើការជាមួយក្រសួងការពារប្រទេសវៀតណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបធ្វើការជាមួយក្រសួងការពារប្រទេស |
អញ្ជើញថ្លែងមតិក្នុងជំនួបនេះលោក Tran Dai Quang បានលើកច្បាស់ថា កងទ័ព ប្រជាជនវៀតណាម គប្បីលើកកំពស់ស្មារតីប្រុងប្រយ័ត្ន លើកគំពស់កម្លាំងតស៊ូ ដោយឥតឈប់ឈរ សក្តិសមជាកម្លាំងនយោ បាយគួរឲ្យទុកចិត្តរបស់បក្ស រដ្ឋនិង ប្រជាជន។ ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យគណៈកម្មាធិការបក្សទ័ព មជ្ឈឹម ក្រសួងការពារប្រទេស បន្តការដឹកនាំ ជ្រួតជ្រាបនិងអនុវត្តល្អរាល់សេចក្តី សម្រេចចិត្តរបស់មជ្ឈឹម គោលដៅភាកិច្ចដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាត បក្សភាគកងទ័ពលើកទី១០បានកំណត់ ជាពិសេស ជម្រុញការកសាងកងទ័ពប្រជា ជនវៀតណាមបដិវត្តន៍ ត្រឹមត្រូវ ចំណាន និងទំនើបជាជំហានៗ។
ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យគណៈកម្មាធិការបក្សមជ្ឈឹម ក្រ សួងការពារប្រទេសរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយនគរ បាលប្រជាជន ដើម្បី រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ធានានូវសុវត្ថិភាព បណ្តាព្រឹត្តិការណ៍នយោបាយសំខាន់ៗ ពិធីបុណ្យធំៗរបស់ប្រទេសជាតិ ជាពិសេស សកម្មភាពនៃសន្និសីទជាន់ខ្ពស់ APEC ២០១៧ ដែលបានប្រារព្ធនៅ វៀតណាមផងដែរ៕