ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាជាមួនាយករដ្ឋមន្ត្រីបង់ក្លេដែស Sheikh Hasina

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាមាមិតបង់ក្លាដែស នោះ នាព្រឹកថ្ងៃទី៥មិនា តាមម៉ោងតំបន់ (ព្រឹកថ្ងៃដដែលតាមម៉ោងទីក្រុងហាណូយ) នៅរដ្ឋធានី Dhaka ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីបង់ក្លា ដែស លោកស្រី Sheikh Hasina។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាជាមួនាយករដ្ឋមន្ត្រីបង់ក្លេដែស Sheikh Hasina - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបពិភាក្សាជាមួនាយករដ្ឋមន្ត្រីបង់ក្លេដែស Sheikh Hasina

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសម្តែងក្តីសោមនស្សរីករាយចំពោះការទទួលយ៉ាងកក់ក្តៅដែលរដ្ឋនិងប្រជាជនបង់ក្លា ដែសសម្រាប់គណៈប្រតិ ភូជាន់ខ្ពស់វៀតណាម។ នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ជឿជាក់ថា ដំណើរ ទស្សនកិច្ចលើកនេះរបស់ប្រធានរដ្ឋ លោក Tran Dai Quang នឹងបើកចេញឱកាស ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្ពស់ថ្មី។

        ថ្នាក់ដឹកនាំទាំងពីររូបបានចាត់ទុកថា ប្រទេសទាំងពិរសុទ្ធតែជាទីផ្សារពោរពេញ ទៅដោយសក្កានុភាព ជាច្រកទ្វារឈានចូលតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង តាមនោះ ភាគីទាំងពីរគប្បីជម្រុញរាល់ប្រៀបខ្លាំងនេះ ដើម្បីនាំមកលទ្ធផលសហប្រតិ បត្តិការជាក់ស្តែងបំផុត។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែល ទំនាក់ទំនង ពាណិជ្ជកម្មទទួលបានកំណើនគួរឲ្យកត់សម្គាល់ និងឯកភាពខិតខំប្រឹងប្រែងបង្កើន ទំហំនេះនាឆ្នាំ២០២០។

        ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដែល ក្នុងនោះមានវិស័យការពារជាតិ សន្តិសុខ អប់រំ ទេសចរណ៍ វប្បធម៌និងជួបប្រាស្រ័យ ប្រជាជនជាដើម។

        បញ្ចប់ជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូប បានអញ្ជើញជាកសិណសាក្សី ពិធីចុះហត្ថ លេខាលើឯកសារសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina និងប្រធានរដ្ឋវៀតណាមលោក Tran Dai QuanG អញ្ជើញបើកសន្និសីទកាសែតបន្ទាប់ពីជំនួបពិភាក្សា។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានឲ្យដឹងថា៖

        “ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ យើងខ្ញុំ ឯកភាព លើកទឹកចិត្តឲ្យក្រសួងស្ថាប័នទាក់ទិននានា និងសហគ្រាសនៃប្រទេសទាំង ពីរ ធ្វើការស្រាវជ្រាវ ធ្វើអាជីវកម្មអស់សក្កានុភាពនិងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ  ជាពិសេស នាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងជាលំដាប់។ យើងខ្ញុំក៏បានេកភាព បង្កលក្ខណៈងាយស្រួលសម្រាប់មុខទំនិញជាប្រៀបខ្លាំងរបស់ភាគីនីមួយៗ ម្យ៉ាងវិញ ទៀត បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍សហគ្រាសបង្កើនការជួបប្រាស្រ័យ ចែករំលែកព័ត៌មាននិងតភ្ជាប់ពាណិជ្ជកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ