ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីជប់លៀងសន្និសីទជាន់ខ្ពស់ APEC

(VOVWORLD) -នាយប់ថ្ងៃទី១០ វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀង និងសម្ដែងសិល្បៈអបអរសាទរសន្និសីទជាន់ខ្ពស់ APEC លើកទី ២៥។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជាអធិបតីពិធីជប់លៀងសន្និសីទជាន់ខ្ពស់ APEC - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
អញ្ជើញជាអធិបតីពិធីជប់លៀងសន្និសីទជាន់ខ្ពស់ APEC

នាយប់ថ្ងៃទី១០ វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជាអធិបតីពិធីជប់លៀង និងសម្ដែងសិល្បៈអបអរសាទរសន្និសីទជាន់ខ្ពស់ APEC លើកទី ២៥។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានអះអាងថា៖តំបន់អាស៊ី - ប៉ាស៊ីហ្វិកជានិច្ចកាលជាអាទិភាពចំបងក្នុងគោលនយោបាយកិច្ចការបរទេស និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់វៀតណាម។ ចាប់តាំងពីពេលផ្លាស់ប្ដូរថ្មីនោះ អនាគតរបស់វៀតណាមមិនអាចកាត់ផ្ដាច់ចេញពីអនាគតរួមនៃតំបន់បានឡើយ។ លោកបានសង្កត់ធ្ងន់ថា៖

“រាល់សមិទ្ធិផល ដែលទទួលបាន បន្ទាប់ពី ២០ ឆ្នាំចូលរួម APEC កាន់តែអាះអាងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្លាស់ប្ដូរព្រមៗគ្នាធ្វើសមាហរណកម្មស៊ីជម្រៅ និងពង្រីកតួនាទីម្ចាស់ការថែមទៀតក្នុងការរួមចំណែកបង្កើតឡើងយន្តការសហប្រតិបត្តិការតំបន់និងសកល។ ព្រមទាំង នេះក៏ជាសមិទ្ធផលនៃដំណើរការសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងវៀតណាម ជាមួយបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក APEC ផងដែរ”។

លោក Tran Dai Quang បានលើកច្បាស់ថា វៀតណាមបានរួមជាមួយបណ្ដាខឿនសេដ្ឋកិច្ចបោះជំហានក្នុងមាគ៌ាសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ ខឿនសេដ្ឋកិច្ចជាសមាជិក APEC ជាច្រើនបានក្លាយទៅជាដៃគូឈានមុខគេរបស់វៀតណាមអំពីការជូញដូរពាណិជ្ជកម្ម និងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ