ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបប្រធានរដ្ឋសភា អូស្ត្រាលីលោក Tony Smith

(VOVWORLD) - នាព្រឹកថ្ងៃទី២៤ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀត ណាម។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបប្រធានរដ្ឋសភា អូស្ត្រាលីលោក Tony Smith - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang (ខាងស្ដាំ) វាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលរវាងប្រទេសទាំងពីរ (រូបថត៖ vov.vn)

នៅជំនួបនេះ ប្រធានរដ្ឋលោក Tran Dai Quang បានសង្កត់ធ្ងន់ថា វៀត ណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពនិងជាដៃគូយុទ្ធសាស្ត្រជាមួយអូស្ត្រាលី។ លោកប្រធានរដ្ឋចាត់ទុកថា នាពេលខាងមុខ ប្រទេសទាំងពីរត្រូវការជំរុញ កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀត ពិសេស គឺលើវិស័យស្នូលៗនិង វិស័យនានាដែលប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សន្តិសុខការពារជាតិ អប់រំបណ្ដុះបណ្ដាល និងកសិកម្ម បច្ចេកវិទ្យាខ្ពស់ ជាដើម។ ព្រមទាំងបង្កលក្ខណៈងាយស្រួមថែមទៀតសំរាប់ការ ជួបប្រាស្រ័យរវាងប្រជាជននិងជួបប្រាស្រ័យខាងវប្បធម៌ កីឡានិងទេសចរណ៍ រវាងប្រទេសទាំងពីរផងដែរ។

        ប្រធានរដ្ឋលោក Tran Dai Quang មានគោលបំណងថា អូស្ត្រាលីបន្តជួយ ឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ បន្តយកចិត្ត ទុកដាក់ បង្កភាពងាយស្រួលសំរាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងរៀនសូត្រនៅអូស្ត្រាលី។ វៀតណាមក៏នឹងបង្កលក្ខណៈងាយស្រួល សំរាប់ប្រជាពលរដ្ឋអូស្ត្រាលីដែលមករៀនសូត្រ ធ្វើការ និងទស្សនានៅ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ