ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅទស្សនាទីក្រុង Saint Petersburg សហព័ន្ធរុស្ស៊ី
(VOVWORLD) -នាថ្ងៃទី ៣០ មិថុនា តាមម៉ោងតំបន់ (នាយប់ថ្ងៃដដែលតាមម៉ោងវៀតណាម) ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីម៉ូស្គូ អញ្ជើញទៅទស្សនាទីក្រុង Saint Petersburg បន្តសកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី។
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅទស្សនាទីក្រុង
Saint Petersburg សហព័ន្ធរុស្ស៊ី |
នាថ្ងៃទី ៣០ មិថុនា តាមម៉ោងតំបន់ (នាយប់ថ្ងៃដដែលតាមម៉ោងវៀតណាម) ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីម៉ូស្គូ អញ្ជើញទៅទស្សនាទីក្រុង Saint Petersburg បន្តសកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធរុស្ស៊ី។
មុននោះ លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយអភិបាលតំបន់ Kaluga លោក Anatoly Artamonov ។នៅទីនេះ លោក Tran Dai Quang ស្នើឲ្យរដ្ឋអំណាច និងប្រជាជននៅតំបន់ Kaluga បន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមមកវិនិយោគនិងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅទីនេះ។ លោក Anatoly Artamonov មានបំណងថា Kaluga បានចងសម្ព័ន្ធមេត្រីភាពជាមួយមូលដ្ឋានមួយរបស់វៀតណាម ហើយអះអាងថា Kaluga មានបំណងក្លាយទៅជាដៃគូគួរឲ្យទុកចិត្តរបស់វៀតណាម។ នាល្ងាចថ្ងៃដដែល លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយគណៈដឹកនាំនៃ ធនាគារអភិវឌ្ឍន៍សេដ្ឋកិច្ចអន្តរជាតិរុស្ស៊ី។ នៅទីនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ដោយមានគោលការណ៍របស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងសហព័ន្ធរុស្ស៊ីនោះ ធនាគារមជ្ឈឹមនៃប្រទេសទាំងពីរនឹងរួមសហការបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាម និងសហព័ន្ធរុស្ស៊ីសហប្រតិបត្តិការវិនិយោគ ធ្វើអាជីវកម្មនៅលើទឹកដីរបស់គ្នាទៅវិញទៅមក។
នាព្រឹកថ្ងៃទី ៣០ មិថុនាដដែល នៅរដ្ឋធានីម៉ូស្គូ ប្រធានរដ្ឋលោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុន Zarubezhneft ដែលជាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ននាំមុខគេនៅ សហព័ន្ធរុស្ស៊ី។ នៅទីនេះ លោក Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងសម្ព័ន្ធក្រុមហ៊ុន Zarubezhneft និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម។ លោកបានជូនពរឲ្យទំនាក់ទំនងសហប្រតិបត្តិការរវាងជាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមនិង Zarubezhneft នឹងបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយរួមចំណែកសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសទាំងពី។