ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ចូលរួមពិធីរំលឹកខួបលើកទី៥០នៃ ទិវា“ចលនា៣ត្រៀមជាស្រេច”
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញចូលរួមក្នុងពិធី
(រូបថតៈ hanoimoi)
|
(VOVworld)-នាព្រឹកថ្ងៃទី៧សីហា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប
លើកទី៥០ នៃ ទិវា“ចលនា៣ត្រៀមជាស្រេច”។ពិធីនេះបានរៀបចំឡើងដោយមជ្ឈឹម
សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទីក្រុងហា
ណូយ។ ក្នុងពិធីនេះ តំណាងនានាបានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តនិងអត្ថន័យ
របស់ ចលនា “បីត្រៀមជាស្រេច ដោយសម្ព័ន្ធយុវជនទីក្រុងហាណូយបំផុសឡើង
នាថ្ងៃ ទី៩សីហា”១៩៦៤។ ចលនានេះ បានពង្រីកយ៉ាងខ្លាំងក្លា តាំងពីថ្ងៃដំបូង ដោយសកម្មភាពយុវជនចំនួន២៦ពាន់នាក់ បានចុះផ្លូវ ប្រឆាំងជំទាស់អំពើរបស់
ចក្រពត្តិអាមេរិក ដែលរំលោភទៅលើលំហរអាកាស និងតំបន់សមុទ្រនៅភាគខាង
ជើងវៀត ណាម។ ទទួលរាល់ស្នាដៃពិសេស ក្នុងប៉ុន្មានឆ្នាំប្រឆាំងចក្រពត្តិអាមេរិក
សង្គ្រោះជាតិ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានប្រគល់កិត្តិនាមវីរជន កម្លាំងប្រដាប់អាវុធប្រជាជនសម្រាប់សម្ព័ន្ធយុវជនទីក្រុងហាណូយ សំដៅលើកទឹក ចិត្តស្មារតីដល់សមាជិកសម្ព័ន្ធយុវជនក្នុងការពង្រីកបេសកម្មរបស់ខ្លួនក្នុងសម័យ
កាលថ្មី៕