ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយប្រធាន ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយប្រធាន ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងស្ដាំ)និង
ប្រធានក្រុមប្រឹក្សាអាជីវកម្មងាមេរិក-អាស៊ានលោក Alexander Feldman (រូបថត៖TTXVN)

(VOVworld) - នៅជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន
លោក Alexander Feldman នារសៀលថ្ងៃទី១៨ មិនា ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានសម្ដែងការពេញចិត្តអំពីការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើ
គ្រប់វិស័យវៀតណាម-អាមេរិកនាពេលកន្លងទៅ ព្រមទាំងវាយតំលៃខ្ពស់ចំពោះ
ការរួមវិភាគទានជាក់ស្ដែងនិងមានប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-
អាស៊ាន និងអង្គភាពអាជីវកម្មអាមេរិកនានា ក្នុងការជំរុញទំនាក់ទំនងសហប្រតិ
បតិ្តការពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំង២។លោក Truong Tan Sang បានស្នើរ ឲ្យក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាននិងអង្គភាពអាជីវកម្មអាមេរិកនានាដែល កំពុងធ្វើសកម្មភាពនៅវៀតណាម បន្តបង្កើនការរួមវិភាគទានថែមទៀតសំដៅ
ជំរុញ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង២ ក៏ដូចជា
ជំរុញអាមេរិកលុបចោលបណ្ដារបងពាណិជ្ជកម្ម បើកទីផ្សារថែមទៀតសំរាប់
ទំនិញ វៀតណាម គាំទ្រវៀតណាមក្នុងការចរចារអំពីកិច្ចព្រមព្រៀងដៃគូអន្តរ
ប៉ាស៊ីហ្វិក (TPP) ជាពិសេសគឺក្នុងកាលៈទេសៈប្រទេសទាំង២រំលឹកខួបអនុស្សា
វរីយលើកទី ២០នៃទិវាប្រក្រតីទំនាក់ទំនង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ