ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយអគ្គ លេខាធិការគណៈកម្មាធិការថាមពលរុស្ស៊ី

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយអគ្គ លេខាធិការគណៈកម្មាធិការថាមពលរុស្ស៊ី - ảnh 1
ប្រធានរដ្ឋវៀតណាមលោក​Truong Tan Sang ទទួលជួបជាមួយកលោក Igor Sechin
(រូបថតៈ Doãn Tấn/TTXVN)


(VOVworld)-នាថ្ងៃទី២២មិនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang បានទទួលជួបសន្ទនាជាមួយលោក Igor Sechin ជាអគ្គលេខាធិការគណៈ
កម្មាធិការជាតិថាមពលរុស្ស៊ី និងជាប្រធានក្រុមហ៊ុន Rosneft។ ក្នុងជំនួបនេះ លោក
ប្រធានរដ្ឋ Truong Tan Sang បានសម្តែងក្តីសោមនស្សរីករាយចំពោះរាល់សមិទ្ធិផល
ដ៏ល្អប្រសើ នៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីវៀតណាម-រុស្ស៊ីនាពេលកន្លងទៅ ក្នុងនោះមានកិច្ចសហប្រតិនបត្តិការរវាងក្រុម ហ៊ុន Rosneft ជាមួយសម្ព័ន្ធក្រុមហ៊ុន
ប្រេងឧស្ម័ន្ធវៀតណាម។ ប្រធានរដ្ឋអះអាងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់
អង្គភាពអាជីវកម្មប្រេងឧស្ម័ន្ធនៃប្រទេស ទាំងពីរ រួមទាំងស្វែងរក បើកទូលាយរាល់
ឪកាសសហប្រតិបត្តិការ។ រីឯខ្លួនវិញ លោក Sechin ចាត់ទុកថា Rosneft នឹងវិនិយោគ
ចូលវៀតណាមជាច្រើនជាង​ទៀត និងសង្ឃឹម Petrovietnam ជួយឧបត្ថម្ភជម្រុញរាល់
សកម្មភាពរបស់ Rosneft នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ