ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ផ្ញើរសារលិខិតជូនកុមារក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជាមួយក្មួយៗកុមា |
(VOVworld)-ក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី2013នាថ្ងៃទី១៩កញ្ញាប្រធានរដ្ឋវៀត
ណាម លោកTruong Tan Sang បានផ្ញើរសារលោខិតឲ្យកុមារ កុមារជំទង់លើទូទាំង
ប្រទេសវៀតណាម។ សារលិខិតកំណត់ថា៖ ក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី អុំ
សូមផ្ញើរជូនបណ្តាក្មួយៗ កុមារជំទង់ទូទាំងប្រទេស ក្មួយៗជាជនវៀតណាមរស់នៅ
ឯបរទេសនិងក្មួយៗ បរទេសដែលកំពុងរស់នៅវៀតណាម នូវមនោសញ្ចេតនាជាទី
ស្រឡញ់បំផុត។ បក្ស រដ្ឋវៀតណាម សាលា គ្រួសារនិងសង្គមជានិច្ចកាលលៃទុក សម្រាប់ក្មួយៗនូវការយកចិត្តទុកដាក់ និងការថែទាំល្អបំផុត។ប្រធានរដ្ឋក៏ស្នើរគណៈ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច បណ្តាអង្គការមហាជន និងឪពុក ម្តាយ បន្តការយកចិត្តទុកដាក់ រក្សានិងបង្រីកលក្ខណៈល្អប្រសើនៃវប្បធ៌ប្រពៃណីរបស់
បុណ្យព្រះច័ន្ទពេញបរមី អនុវត្តកាន់តែល្អប្រសើរ សិទ្ធរបស់កុមារ ជាម្ចាស់ អនាគត់
របស់ប្រទេសជាតិ។
នាថ្ងៃទី១៩កញ្ញា ចំនឹងទិវាព្រះច័ន្ទពេញបរមី បណ្តាខេត្ត ទីក្រុងលើទូទាំង ប្រទេសបានរៀបចំសកម្មភាពទទួលបុណ្យព្រះច័ន្ទពេញបរមីសម្រាប់កុមារជា
ច្រើន។ មន្ទីរការងារយុទ្ធជនពិកានិងសង្គមកិច្ចខេត្ត Lai Chau បានរៀបចំពិធី “រួម
សប្បាយជាមួយបុណ្យព្រះច័ន្ទពេញបរមី” សម្រាប់កុមារកំព្រាកុមារពិការនិងប្រ
គល់អំណោយឲ្យប្អូនៗមានស្នាដៃល្អក្នុងការសិក្សា។ នៅខេត្ត Dak Nong បណ្តា
ស្រុកក្នុងខេត្ត ក៏បានរៀបចំរាល់សកម្មភាពបុណ្យព្រះច័ន្ទពេញបរមីឲ្យកុមារ ក្រីក្រ កុមារនៅដំបន់ឆ្ងាយដាច់ស្រយាល ដំបន់ព្រំដែន ដំបន់ជនជាតិភាគតិចក្រីក្ររាប់
ពាន់នាក់។
សមាគមន៌ជនវៀតណាមនៅរដ្ឋធានីវៀងច័ន្ទឡាវបានរៀបចំពិធី “រាត្រីបុណ្យ
ព្រះច័ន្ទពេញបរមី”ដោយមានការចូលរួមរបស់តំណាងស្ថានទូតវៀតណាម ប្រចាំ
នៅឡាវ ស្ថាប័នតំណាង និង កុមារ កុមារជំទង់រាប់ពាន់នាក់ដែលជាកូនរបស់
សហគមន៌ជនវៀតណាមនៅទីនេះ។
ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីបានសហការជាមួយសមាគមន៌ជនវៀតណាមនៅរុស្ស៊ីក៏បានរៀបចំពិធីបុណ្យព្រះច័ន្ទពេញបរមីឲ្យកុមា កុមាជំទង់ ផងដែរ៕