ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញជួបសន្ទនាទ្វេភាគីថ្នាក់ដឹកនាំបណ្ដាប្រទេស
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញជួបសន្ទនាទ្វេភាគីថ្នាក់ដឹកនាំបណ្ដាប្រទេស (VNP) |
Vovworld-ក្នុងឱកាសចូលរួមសកម្មភាពនៅអ.ស.ប ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានអញ្ចើញជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតី
Turkmenistan, Mozambic និងនាយករដ្ឋមន្ត្រីស៊ុយអែត។
នៅជំនួបសន្ទនាជាមួយប្រធានាធិបតី Turkmenistan Gurbanguly Berdinmuhamedov
ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា ប្រទេសទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរ
គណៈប្រតិភូអង្គភាពអាជីវកម្មពន្លឿនពាណិជ្ជកម្មវិនិយោគលើវិស័យដែលភាគី
ទាំងពីរមានតម្រូវការនិងឧត្តមភាព។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពត្រូវសហការ
ប្រកបដោយប្រសិទ្ធិភាពជាមួយគ្នាសំដៅរួមចំណែកសកម្មទៅលើការធានាសន្តិភាព
សន្តិសុខអន្តរជាតិដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។
ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតី Mozambic Filipe Jacinto Nyusi ប្រធានរដ្ឋ
Truong Tan Sang បានស្នើរប្រទេសទាំងពីរបន្តបង្កើនផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់
ថ្នាក់ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការដោយវិធានការជាក់ស្ដែង។ ថ្នាក់ដឹកនាំ
ទាំងពីររូបបានឯកភាពបង្កើនកិច្ចសហការជិតស្និទ្ធលើវេទិការពហុភាគី ដើម្បីផល
ប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍នានា។
នៅជំនួបសន្ទនានាយករដ្ឋមន្ត្រីស៊ុយអែត Stefan Lofven ប្រធានរដ្ឋលោក Truong
Tan Sang បានស្នើរវៀតណាមនិងស៊ុយអែតបន្តជំរុញផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់
ថ្នាក់និងការជួបសន្ទនាជាន់ខ្ពស់។ ប្រធានរដ្ឋ Truong Tan Sang បានស្នើរស៊ុយអែត
ជំរុញចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-
សហភាពអឺរ៉ុប (EVFTA)។ លោកប្រធានរដ្ឋបានស្នើរស៊ុយអែតយកចិត្តទុកដាក់និង
គាំទ្រគោលជំហររបស់អាស៊ាននិងវៀតណាមក្នុងការដោះស្រាយជំលោះដោយ
សន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាស្ដីពីច្បាប់សមុទ្រអ.ស.បឆ្នាំ១៩៨២។
ប្រធានរដ្ឋ Truong Tan Sang បានអញ្ចើញនាយករដ្ឋមន្ត្រីស៊ុយអែតនិងព្រះមហាក្សត្រ
ស៊ុយអែតទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេលសមស្រប។
នាយករដ្ឋមន្ត្រី Stefan Lofven ក៏បានអញ្ចើញប្រធានរដ្ឋ Truong Tan Sang ទៅបំពេញ
ទស្សនកិច្ចនៅស៊ុយអែតនិងអះអាងថា នឹងជំរុញដើម្បី EVFTA បានចុះហត្ថលេខានិង
អនុម័តយ៉ាងឆាប់រហ័ស៕