ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញទៅសាកសួរសុខទុកបញ្ជាការដ្ឋានរដ្ឋធានីហាណូយ

(VOVworld) - ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នាព្រឹកថ្ងៃទី៩ តុលា បាន
អញ្ជើញទៅសាកសួរសុខទុកកម្មាភិបាលនៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយ ដែល
ជាអង្គភាពស្នូលក្នុងការតស៊ូការពាររដ្ឋធានី និងបានគ្រប់គ្រងរដ្ឋធានីហាណូយមុន
នេះ៦០ឆ្នាំ។លោក បានលើកច្បាស់ថា៖

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញទៅសាកសួរសុខទុកបញ្ជាការដ្ឋានរដ្ឋធានីហាណូយ - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang ជួបសំណេះសំណាល
ជាមួយកម្មាភិបាលនៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយ


“បញ្ជាការដ្ឋានរដ្ឋធានី ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការកសាងបក្សភាគជានិច្ច បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្តមជ្ឈឹមលេខ៤ និតិកាលទី
១១ស្ដីពីការងារកសាងបក្សនាបច្ចុប្បន្ន ផ្សាភ្ជាប់ជាមួយការអនុវត្តសារាចរណ៍លេខ
៣របស់ការិយាល័យនយោបាយស្ដីពីការបន្តរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជី
មិញ។ត្រូវកសាងរៀបចំបក្សគ្រប់ជាន់ថ្នាក់ឲ្យស្អាតស្អំ រឹងមាំ មានសមត្ថភាពដឹកនាំ
និងកម្លាំងប្រយុទ្ធដ៏ខ្លាំងក្លា។កសាងជួរកម្មាភិបាលឲ្យរឹងមាំអំពីឫទ្ធានុភាពនយោ
បាយ ស្មោះត្រង់អំពីសីលធម៌ និងត្រៀមខ្លួនជាស្រេចបម្រើមាតុប្រទេស ប្រជាជន
អស់ពីកម្លាំងកាយចិត្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ