|
ឈូតសំដែងមួយក្នុងកម្មវិធី (រូបថត៖TTXVN) |
(VOVworld) - នាយប់ថ្ងៃទី៣១ មករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី
“និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០១៦ ក្រោមប្រធានបទ “ពិសិដ្ឋហាណូយ”។
ចូលរួមកម្មវិធីនេះមានប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ
បក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់ ព្រមទាំងអាណិកជន ជិត២ពាន់នាក់នៅ
គ្រប់ទិសទីលើពិភពលោកដែលវិលត្រឡប់មកស្រុកកំណើតទទួលបុណ្យចូល
ឆ្នាំថ្មីប្រពៃណីទៀតផង។ ថ្លែងមតិបើកកម្មវិធី ឧបនាយករដ្ឋមន្រ្តីលោក Pham Binh
Minh បានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំក្នុងឱកាសនិទាឃរដូវមកដល់កម្មវិធី
“និទាឃរដូវនៅស្រុក កំណើត” ក្លាយទៅជាទីកន្លែងសំរាប់ជនរួមជាតិអាណិកជន
នៅគ្រប់ទិសទីលើ ពិភពលោកវិលត្រឡប់មកវៀតណាមទទួលបុណ្យតេតប្រពៃ
ណីតាមទំនៀម ទំលាប់ប្រជាប្រិយរបស់ប្រជាជាតិ។លោក Pham Binh Minh បាន
អះអាងថា នឹង បន្តអនុវត្តន៍ឲ្យបានល្អថែមទៀតនូវការងារអំពីជនវៀតណាមនៅ
ឯបរទេសដើម្បី ឆ្លើយតបទៅនឹងការជឿទុកចិត្តនិងបំណងប្រាថ្នារបស់អាណិក
ជន និងដើម្បីជន វៀតណាមនៅឯបរទេសពិតជាចំណែកមួយដែលមិនអាចកាត់
ផ្ដាច់ចេញរបស់ប្រជាជាតិ វៀតណាម។
ថ្លែងមតិនៅកម្មវិធីនេះដែរ ប្រធានរដ្ឋលោក Truong Tan Sang បានសំដែងជំនឿ
ជាក់ថា ជនរួមជាតិវៀតណាមទាំងមូលនៅក្នុងនិងក្រៅប្រទេសជានិច្ចកាល
សាមគ្គី ស្រុះចិត្តគំនិតឆ្លងកាត់លើការលំបាកសាកល្បង ដើម្បីខំប្រឹងប្រែងនាំ
ប្រទេសជាតិឈានឡើងក្លាយទៅជាប្រទេសសម្បូរធូធារ មានឋានៈសក្តិសមនៅ
ក្នុងតំបន់និងពិភពលោក៕