ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅជូនពរបុណ្យតេត ដល់កម្មករនៅខេត្ត Ba Ria – Vung Tau

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅជូនពរបុណ្យតេត ដល់កម្មករនៅខេត្ត Ba Ria – Vung Tau - ảnh 1
ប្រធានរដ្ឋលោក Truong Tan Sang សាកសួរសុខទុក្ខក្រុមកម្មករដែលត្រូវទទួលបុណ្យតេតនៅឆ្ងាយស្រុកកំណើត (រូបថត៖TTXVN)

(VOVworld) - បន្តដំណើរសាកសួរសុខទុក្ខ ជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី (បុណ្យ
តេត) ឆ្នាំវកអដ្ឋស័ក២០១៦ នារសៀលថ្ងៃទី៩ កុម្ភៈ ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតដល់កម្មករ
នៅមណ្ឌលឧស្សាហកម្ម My Xuan A២ នៅខេត្ត Ba Ria – Vung Tau ភាគខាងត្បូង
វៀតណាម។លោកប្រធានរដ្ឋបានសំដែងការមេត្តាចំពោះជីវភាព រស់នៅរបស់បង
ប្អូនកម្មករដែលនៅជួបការលំបាកជាច្រើន ហើយពិសេសគឺត្រូវ ទទួលបុណ្យតេត
នៅឆ្ងាយពីស្រុកកំណើត​ ព្រមទាំងលើកទឹកចិត្តកម្មករថា បើ ទោះបីជាជីវភាពរស់
នៅមានការលំបាកជាច្រើនក្ដី ប៉ុន្តែគប្បីសន្សំសំចៃប្រាក់ដើម្បី វិលត្រឡប់ទៅស្រុក
កំណើតវិញក្នុងបុណ្យតេតឆ្នាំក្រោយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ