ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទៅទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសអាល្លឺម៉ង់
|
ប្រធានរដ្ឋវៀតណាម Truong Tan Sang និងលោកជំទាវ (រូបថតៈ AFP) |
(VOVworld)-នាព្រឹកថ្ងៃទី២៤វិច្ឆិកា ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang
និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង
ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតី Joachim Gauck ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦
វិច្ឆិកា។ នេះជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋដើមដំបូងរបស់លោកប្រធានរដ្ឋTruong
Tan Sang ដែលចំទៅនឹងឱកាសរំលឹកខួបលើកទី៤០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ (១៩៧៥-២០១៥)។ដំណើរទស្សនកិច្ចនេះរបស់លោក
ប្រធានរដ្ឋ Truong Tan Sang សំដៅបង្កើតកម្លាំងចលករ សម្រាប់ទំនាក់ ទំនងដៃគូ
យុទ្ធសាស្ត្រវៀតណាម -អាល្លឺម៉ង់ឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លើយតប
នឹងបំណងប្រាថ្នានិងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជននៃប្រទេស ទាំងពីរ
ផងដែរ៕