ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

(VOVWORLD) -  នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសជប៉ុនរបស់ប្រធានរដ្ឋ លោក Vo Van Thuong ក្នុងឋានៈជាប្រមុខរដ្ឋ និងជាដំណើរទស្សនកិច្ចលើកទីបួននៅប្រទេសជប៉ុន របស់ប្រធានរដ្ឋវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការបរទេសមក (២១ កញ្ញា ១៩៧៣)។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong (រូបថត៖ baochinhphu.vn)

ទទួលបានការអញ្ជើញរបស់រដ្ឋជប៉ុន នាថ្ងៃទី ២៦ វិច្ឆិកានេះ  ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Vo Van Thuong និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ខែវិច្ឆិកា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសជប៉ុនរបស់ប្រធានរដ្ឋ លោក Vo Van Thuong ក្នុងឋានៈជាប្រមុខរដ្ឋ និងជាដំណើរទស្សនកិច្ចលើកទីបួននៅប្រទេសជប៉ុនរបស់ប្រធានរដ្ឋវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការបរទេស មក (២១ កញ្ញា ១៩៧៣)។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Pham Quang Hieu វៀតណាម និងជប៉ុនតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនរបស់ប្រធានរដ្ឋ លោក Vo Van Thuong។ នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ជាឱកាសសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរពិភាក្សា និងឯកភាពគ្នាលើទិសដៅសំខាន់ៗ ដាក់ចេញវិធានការជាក់ស្តែង ដើម្បីធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ជប៉ុនឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍដែលកាន់តែរឹងមាំ ទូលំទូលាយជាងនេះទៅទៀត និងប្រកបដោយប្រសិទ្ធភាព បំពេញផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជនទាំងពីរ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ដំណើរទស្សនកិច្ចត្រូវបានរំពឹងទុកថា នឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ