ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានអង្គទ័ពពិសេស
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧៩ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣) នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទៅសាកសួរ សុខទុក្ខនិងត្រួតពិនិត្យការងារត្រៀមប្រយុទ្ធរបស់អង្គទ័ពពិសេស។
ប្រធានរដ្ឋ លោក Vo Van Thuong សាកសួរសុខទុក្ខយុទ្ធជនក្នុងអង្គទ័ពពិសេស។
(រូបថត៖ VOV) |
ប្រធានរដ្ឋ លោក Vo Van Thuong បានបញ្ជាក់យ៉ាងច្បាស់ថា បេសកកម្មរបស់ កងទ័ពនិយាយរួម និងអង្គទ័ពពិសេសនិយាយដោយឡែក គឺត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីដោះស្រាយគ្រប់ករណីទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ តាមនោះ ត្រូវកសាងកងកម្លាំងពិសេសវៀតណាម ដោយមានឬទ្ធានុភាពនយោបាយដ៏រឹងមាំ ស្មោះត្រង់ដាច់ខាតចំពោះបក្ស មាតុភូមិ និងប្រជាជន; ត្រៀមខ្លួនជាស្រេចទទួលយក និងបំពេញភារកិច្ចដោយជោគជ័យក្នុងគ្រប់កាលៈទេសៈ។
“យើងមានគោលជំហរការពារមាតុភូមិតាំងពីឆាប់ ពីចម្ងាយ ប៉ុន្តែត្រូវតែមានការ ប្រុងប្រយ័ត្នជានិច្ចក្នុងគ្រប់ករណីទាំងអស់។ ដូច្នេះហើយ ខ្ញុំសូមអបអរសាទរចំពោះ យុទ្ធជនទាំងអស់ ដែលបានចូលរួមហ្វឹកហ្វឺនប្រកបដោយប្រសិទ្ធភាពនិងយកចិត្ត ទុកដាក់បំផុត។ សូមជូនពរបងប្អូនយុទ្ធជនបំពេញការហ្វឹកហ្វឺនបានយ៉ាងល្អ”៕