ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អបអរសាទរពិធីបុណ្យវិសាខបូជានៅទីក្រុងហូជីមិញ
(VOVWORLD) - លោកប្រធាន Vo Van Thuong បានជូនពរដល់សមាគមន៍ពុទ្ធសាសនា រួមទាំងអ្នកមុខអ្នកការ បងប្អូនពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសទទួលអំណររដូវបុណ្យវិសាខបូជាប្រកបដោយសុខសាន្ត សប្បាយរីករាយ និងសភមង្គល។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អបអរសាទរពិធីបុណ្យវិសាខបូជានៅទីក្រុងហូជីមិញ |
នាព្រឹកថ្ងៃទី ២៦ ឧសភា ពោលគឺថ្ងៃទី ៨ ខែទី ៤ តាមច័ន្ទគតិ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរអ្នកមុខអ្នកការពុទ្ធសាសនិកវៀតណាម នៅវត្ត Hue Nghiem និងវត្ត Minh Dao ទីក្រុងហូជីមិញ ក្នុងឱកាសពិធីបុណ្យវិសាខបូជា ពុទ្ធសករាជ ២៥៦៧ - ត្រូវនឹងឆ្នាំ ២០២៣ តាមប្រតិទិនសុរិយគតិ ។
អញ្ជើញថ្លែងនៅទីនេះ លោកប្រធាន Vo Van Thuong បានជូនពរដល់សមាគមន៍ពុទ្ធសាសនា រួមទាំងអ្នកមុខអ្នកការ បងប្អូនពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេសទទួលអំណររដូវបុណ្យវិសាខបូជាប្រកបដោយសុខសាន្ត សប្បាយរីករាយ និងសភមង្គល។ លោកប្រធានរដ្ឋបានអះអាងពីគោលនយោបាយឥតងាករេរបស់បក្ស និងរដ្ឋគឺជានិច្ចកាលគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលដល់អង្គការសាសនាប្រតិបត្តិការតាមការកំណត់របស់រដ្ឋធម្មនុញ្ញ និងច្បាប់។ ដោយសង្កត់ធ្ងន់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំមានសារសំខាន់ពិសេសសម្រាប់សមាគមន៍ពុទ្ធសាសនាវៀតណាម ហើយជាឆ្នាំដើមដំបូងនៃការអនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតពុទ្ធសាសនាទូទាំងប្រទេសលើកទី ៩ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យសមាគមន៍ពុទ្ធសានាពង្រីកប្រពៃណីនៃពុទ្ធសាសនាវៀតណាម ទទួលបានសមិទ្ធិផលជាច្រើន ចលនាដល់សាសនិកជនរួមដៃជាមួយប្រជាជនទាំងមូលចូលរួមវិភាគទានកាន់តែច្រើនទៅក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មីផងដែរ៕