ប្រធានរដ្ឋវៀតណាម៖វិទ្យាស្ថាន Pasteur បន្តរួមវិភាគទានក្នុងវិស័យសុខាភិបាល បង្ការវៀតណាម

(VOVworld) - ថ្លែងមតិនៅពិធីទទួលប្រសិទ្ធនាមវីរៈពលកររបស់វិទ្យាស្ថាន Pasteur
ទីក្រុងហូជីមិញ​ ភាគខាងត្បូងវៀតណាម នាព្រឹកថ្ងៃទី២៨ មិថុនា ប្រធាន រដ្ឋវៀត
ណាមលោក Truong Tan Sang បានលើកសរសើររាល់ស្នាដៃ គុណ បំណាច់ដ៏គង់វង្ស
របស់កម្មាភិបាល និយោជិត និងពលករនៃវិទ្យាស្ថាន Pasteur ដោយបានខំប្រឹងប្រែង
សំរេចល្អភារកិច្ច មានការរួមវិភាគទានដ៏ធំធេងក្នុងវិស័យ សុខាភិបាលបង្ការរបស់
ប្រទេសជាតិក្នុងអំឡុង៤០ឆ្នាំកន្លងទៅ។
ប្រធានរដ្ឋវៀតណាម៖វិទ្យាស្ថាន Pasteur បន្តរួមវិភាគទានក្នុងវិស័យសុខាភិបាល បង្ការវៀតណាម - ảnh 1
ប្រធានរដ្ឋ​ Truong Tan Sang ប្រគល់គ្រឿងឥស្សរិយយសវីរពលករជូនវិទ្យាស្ថាន Pasteur

មុននោះ នាថ្ងៃទី១៧ មិថុនា នៅវិទ្យាស្ថាន Pasteur ទីក្រុងហូជីមិញបានប្រព្រឹត្តទៅ
សន្និសីទវិទ្យាសាស្ត្រសុខាភិបាលបង្ការឆ្នាំ២០១៥ក្រោមប្រធានបទ “ស្រាវជ្រាវវិទ្យា
សាស្ត្រដើម្បីសុខភាពសហគមន៍”។នៅសន្និសីទនេះ របាយការណ៍វិទ្យាសាស្ត្រ
ចំនួន៧១បានប្រមូលផ្ដុំក្នុងបញ្ហាសុខាភិបាលសាធារណៈនានាដែលកំពុងជះឥទ្ធិ
ពលទៅលើជីវភាពរស់នៅរបស់ប្រជាជនដូចជាជំងឺគ្រុនឈាមនិងជំងឺឆ្លង HIV ជំងឺរលាកថ្លើមជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ