ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់​ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ មិថុនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញអុជធូបទាន និងថ្វាយផ្កាឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ តបស្នងសងគុណប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅវិមានរំលឹកវិញ្ញានក្ខ័ន្ធប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅភូមិ Long Thuan A ឃុំ Long Phuoc ស្រុក Long Ho ខេត្ត Vinh Long។
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់​ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung

នាព្រឹកថ្ងៃទី ១១ មិថុនា ខេត្ត Vinh Long បានរៀបចំ ពិធីរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីលោក Pham Hung (ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩១២ - ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២)។ អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមានប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc; អតីតប្រធានរដ្ឋលោក Nguyen Minh Triet; អតីតនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung; អតីតប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan; សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក Vo Van Thuong ។

មុននោះ នាព្រឹកថ្ងៃទី ១១ មិថុនា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញអុជធូបទាន និងថ្វាយផ្កាឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធ តបស្នងសងគុណប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅវិមានរំលឹកវិញ្ញានក្ខ័ន្ធប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung នៅភូមិ Long Thuan A ឃុំ Long Phuoc ស្រុក Long Ho ខេត្ត Vinh Long។ ក្រោយមក ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋបានអញ្ជើញទៅទស្សនាមណ្ឌលតាំងពិព័រណ៍រូបថត និងឯកសារដ៏មានតម្លៃអំពីប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី លោក Pham Hung។

សូមបញ្ជាក់ដែរថាប្រធានគណៈរដ្ឋមន្ត្រី លោក Pham Hung មានឈ្មោះកំណើតគឺ Pham Van Thien ហើយបានប្រសូត្រនៅខេត្ត Vinh Long។ លោកគឺជាយុទ្ធជន

កុម្មុយនិស្តដ៏អង់អាចក្លាហាន ស្មោះត្រង់មួយរូប ហើយជាសិស្សដ៏ឆ្នើមរបស់លោកប្រធានហូជីមិញ។ក្នុងដំណើរធ្វើសកម្មភាពបដិវត្តន៍ និងលះបង់សម្រាប់ប្រទេសជាតិ លោក Pham Hung ត្រូវបានបក្សនិងរដ្ឋប្រគល់ឲ្យកាន់តំណែងដ៏សំខាន់ៗជាច្រើន។ នៅសម័យប្រជុំដំបូងនៃរដ្ឋសភាវៀតណាមនីតិកាលទី ៨ (ខែមិថុនា ឆ្នាំ១៩៨៧) លោកត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (បច្ចុប្បន្នជារដ្ឋាភិបាល)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ